ក្រោយពីឃើញ តារា TikTok សុខា ធ្លាក់ខ្លួនធ្វើជាកម្មករសំណង់ និងជាប់ក្នុងតំបន់បិទ ខ្ទ ប់ លោក អុឹម ជីវ៉ា ក៏បានផ្ដល់អំណោយ រួមនឹងថវិកាចំនួន
អ្នកលេងបណ្ដាញសង្គម Tiktok សុខា សុខា ដែលធ្លាប់មានសប្បុរសជនជាច្រេីន មានចិត្តអាណិតអាសូរ និងបានជួយជ្រោមជ្រែងជាហូរហែរ ប៉ុន្ដែក៏បានធ្លាក់ខ្លួន ត្រូវបានមហាជនស្អប់វិញនោះ ក៏ព្រោះតែអត្ត.ចរិត ដ៏យ៉ាប់របស់ខ្លួន ពេលនេះ ត្រូវបានលោក អុឹម ជីវ៉ា បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគមួយចំនួន រួមនឹងថវិកាចំនួន ៥មុឺនរៀល សម្រាប់ដោះស្រាយជីវភាព ក្រោយខ្លួនកំពុងតែជាប់ក្នុងតំបន់បិទខ្ទប់ ហេីយធ្វេីជាកម្មករសំណង់។
បេីតាមរយៈគណនីហ្វេសប៊ុក លោក អុឹម ជីវ៉ា បានសរសេរប្រាប់ឱ្យដឹងថា៖”អាណិតសុខាណាស់ សុខាសុខាអ្នកលេង Tik Tok ធ្លាក់ខ្លួនធ្វើកម្មករសំណង់ ជាប់នៅតំបន់បិទខ្ទប់ គ្នាខំតេសុំលុយបន្តិចបន្តួចទិញអីហូប! ថ្ងៃនេះខ្ញុំបាទ មានគ្រឿងឧបភោគបរិភោគ និងថវិការផ្ទាល់ខ្លួនតិចតួចអោយទៅសុខាសុខា អ្នកលេង Tiktok មានមានភាពខ្វះខាត”។ លោក អុឹម ជីវ៉ា ក៏បានបន្ដទៀតថា៖
“ខ្ញុំជួយ សុខាសុខាអ្នកលេង TikTok ដោយសារមើលឃើញគាត់ ធ្លាក់ខ្លួនធ្វើកម្មករសំណង់ ជាប់នៅតំបន់បិទខ្ទប់ ត្រូវការអីហូប ខ្ញុំគ្រាន់តែជួយដោះទាល់គាត់មួយគ្រាតែប៉ុណ្ណោះ! គ្មានបំណងអីផ្សេងឡើយ រឿងដែលកន្លងផុតអោយវាផុតទៅចុះ សំខាន់ពេលគាត់ស្រែកអោយយើងជួយទោះជួយបានតិចតួចវាជាទឹកចិត្តរបស់យើង។ ធ្វើជាមនុស្សត្រូវរៀនចេះបើកចិត្តអោយទូលាយ ហើយអភ័យអោយមនុស្សជុំវិញខ្លួនអោយបានច្រើន ទើបមានសេចក្តីសុខផ្លូវចិត្ត អំពើល្អមិនសាបសូន្យ ដោយក្តីគោរពៈ អុឹម ជីវ៉ា”។
សូមទស្សនាវីដេអូខាងក្រោម