អរគុណពេលវេលាដែលឲ្យយើងស្រលាញ់គ្នា សុំទោសដែលបងមិនបានមើលថែអូន និងសន្យាហើយធ្វើមិនបាន
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ.ក់យកអាយុជីវិតនារីម្នាក់ឲ្យបាត់.បង់.ជីវិតទាំងវ័យក្មេងកាលពីប៉ុន្មានថ្ងៃមុននេះ ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិនិងក្រុមគ្រួសារពិតជាពិបាកទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីមនុស្សជាទីស្រឡាញ់លឿនបែបនេះ។
ក្នុងនោះដែរ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ យោធា ព្រំដែន ត្រូវជាគូស្នេហ៍បានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖ «អរគុណគ្រប់យ៉ាងដែលអូនមានចិត្តស្មោះចំពោះបងរហូតមក អរគុណពេលវេលាដែលឲ្យយើងស្រលាញ់គ្នារហូតមក សុំទោសដែលបងមិនបានមើលថែអូនកន្លងមក សុំទោសដែលបងសន្យាហើយធ្វើមិនបាន គ្រប់យ៉ាងបងបានយល់ហើយរឿងក្នុងចិត្ដរបស់អូន។
បើជាតិក្រោយមានពិតមែនសូមឲ្យពួកយើងស្រឡាញ់គ្នាឲ្យបានយូរជាងនេះផងទៅចុះ។ ពេលនេះបងបានជូនដំណើរអូនដល់ទីបញ្ចប់ហើយ សូមអូនអហោសិកម្មឲ្យបងផងចុះចំពោះរឿងទាំងឡាយ លាហើយអូនសម្លាញ់ អូនលាបងរហូតហើយ សូមអូនទៅឲ្យបានសុខចុះ»។