អាណិតគាត់ពេក ធ្លាក់ខ្លួនឈឺដេកលេីគ្រែទាំងវ័យក្មេង លោកស្រី ទ្រី ដាណា ក៏បានជួយជាថវិកាសម្រាប់ព្យាបាលចំនួន
កាលពីម្សិលមិញនេះ នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ លោកស្រី ទ្រី ដាណា បានមានក្តីអាណិតអាសូរជាខ្លាំងចំពោះបុរសម្នាក់ បន្ទាប់ពីឃេីញនូវទិដ្ឋភាពដែលរូបគាត់បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរទាំងវ័យក្មេង និងគ្មានលទ្ធភាពក្នុងការព្យាបាល ក៏ចាត់ឲ្យក្រុមការងារនាំយកថវិកាចំនួន ៥០០ដុល្លា ទៅជូនដល់មន្ទីរពេទ្យផងដែរ។
ជាមួយគ្នានេះ លោកស្រី ទ្រី ដាណា ក៏មានជាពាក្យពេចន៍រៀបរាប់នៅលើទំព័រផេកហ្វេសប៊ុករបស់ខ្លួន ដោយមានខ្លឹមសារទាំងស្រុងដូចតទៅ៖«អាណិតគាត់ ធ្លាក់ខ្លួនឈឺទាំងវ័យក្មេង ខ្ញុំមិនស្គាល់គាត់ជាអ្នកណា មកពីណាទេ តែខ្ញុំគ្រាន់ដឹងថាពេលឃើញរូបភាព អាណិត វ័យនេះកំពុងពេញធ្វើការ កំពុងសប្បាយនឹងឆាកជីវិត តែបែរជាត្រូវមកគេងលើគ្រែពេទ្យ។ នាងខ្ញុំជួយថ្លៃព្យាបាល ៥០០ដុល្លារ និងជូនពរឆាប់ជាសះស្បើយឡើងវិញ»។
បេីតាមការបង្ហោះពីគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Heng Sopheany បានឲ្យដឹងថា៖«សួស្តីបងប្អូននិងមិត្តភ័ក្រ្ត រួមការងារ នាងខ្ញុំសុំជួសមុខដល់ប្អូនប្រុស Ly phannak #20756 ជាអតីតបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ គាត់មានជំងឺ ម្រិញកូនកណ្តុរ ដោយស្ថានភាពពេលនេះគាត់មានសភាពធ្ងន់ធ្ងរណាស់។ គាត់សំរាកព្យាបាលនៅមន្ទីរពេទ្យ បង្អែក សម្តេចឪ (ជិតសាលាបាក់ទូក) កំពុងតែនៅក្នុងបន្ទប់សង្រោះបន្ទាន់ដោយសារតែខ្វះខាតក្នុងជីវភាពមិនមានថវិការគ្រប់គ្រាន់ដើម្បីព្យាបាលជំងឺ អាស្រ័យហេតុនេះនាងខ្ញុំមានតែម្រាមដៃដប់សូមអំពាវនាវជួយដល់ប្អូនប្រុស។ តិចតួចក៏ជាសទ្ធារបស់បងប្អូន ដើម្បីអោយគាត់បន្តនៅក្តីស្រមៃថា គាត់និងជាពីជំងឺនៅឆ្នាំ 2023នេះ។ សូមអរគុណនូវទឹកចិត្តដ៏ល្អរបស់បងប្អូនទាំងអស់គា្ន។ នេះគឺជា ABA គាត់ផ្ទាល់ 002267568 Ly phannak លេខទូរស័ព្ទរបស់ម្តាយគាត់ 0969577741»៕