ច្បាស់ការណ៍ហើយ តាមពិតមកពីមូលហេតុនេះសោះ ទេីបបណ្ដាលឲ្យរថយន្ត តារាចម្រៀង សុវត្ថិឌី ធារិកា ក្រឡា.ប់ធ្លា.ក់ចូលប្រឡាយ គឺដោយសារតែ
ប្រិយមិត្តជាច្រើនប្រាកដជាបានទទួលជ្រាបរួចមកហើយ ជុំវិញរឿងដ៏តក់ស្លុតបំផុតសម្រាប់តារាចម្រៀង សុវត្ថិឌី ធារិកា ដោយ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នេះ បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡា.ប់រថយន្តធ្លា.ក់ ចូលទឹកប្រឡាយ នៅចំណុចស្រុកឆែប ខេត្តព្រះវិហារ បណ្ដាលឱ្យឪពុកនិងម្ដាយបានបាត់.បង់ជីវិតទាំងពីរនាក់។
បន្ទាប់ពីបានតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅក្នុងវត្តស្ទឹងមានជ័យអស់រយៈពេល២យប់២ថ្ងៃរួចមក ស.ពឪពុកម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា គឺបានរៀបចំពិធីបូជាប្រកបដោយក្ដីវិប្ប.យោ.គ សោ.កស.ង្រែង អាឡោះអាល័យ ពីសំណាក់សាច់ញាតិ បងប្អូន មិត្តភក្ដិ ជាពិសេស គឺពីសំណាក់កូនទាំងពីរ របស់គ្រួសារនេះផ្ទាល់តែម្ដង។
យ៉ាងណាមិញ បេីតាមការបង្ហោះពីលោក អ៊ាម វន្នី ដែលនៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នេះ បានមានការបញ្ជាក់ប្រាប់អំពីមូលហេតុដែលបង្កជាគ្រោះថ្នាក់ដោយមានខ្លឹមសារដូចតទៅ៖«តាមការផ្តល់ដំណឹងពីរដ្ឋបាលខេត្តព្រះវិហារបានអោយដឹងថា រថយន្តបែកកង់មុខផ្នែកខាងស្តាំពេលកំពុងបើកបរ ទើបធ្វើអោយទាញចង្កូតទៅស្តាំក្រឡាប់ធ្លាក់ប្រឡាយរហូតដល់មានគ្រោះថ្នាក់ដល់ជីវិត។ ពិតជាគួរអោយសោកស្តាយខ្លាំងណាស់ ចឹងបានខ្ញុំឆ្ងល់ថាហេតុអ្វីដានកង់ឡានគាត់បើកត្រូវគន្លងផ្លូវល្អណាស់ តែសុខៗស្រាប់តែឃើញស្នាមកាច់ចង្កូតទៅស្តាំសឹងតែ៩០ដឺក្រេទៅវិញ»។