សំណាងល្អណាបងសំលាញ់ កុំបារម្ភអ្នកនៅទីនេះ ខ្ញុំនឹងមេីលថែគ្រួសារយេីងអោយល្អ សូមបងទៅកាន់ទីកន្លែងដែលស្ងប់សុខ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះស.ពបុរសម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Pee Rong Jr. ដែលរូបលោកគឺជាកីឡាករបាល់ទាត់ បានទទួលមរណភាពដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារលឿនបែបនេះ។
ក្នុងនោះដែរ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Nii Taa (នីតា) ត្រូវជាភរិយាបានមានក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«សំណាងល្អណាបងសំលាញ់ កុំបារម្ភអ្នកនៅទីនេះ ខ្ញុំនឹងមេីលថែគ្រួសារយេីងអោយល្អ
សូមបងទៅកាន់ទីកន្លែងដែលស្ងប់សុខ ពេលនេះបងបានសុខហេីយណាបងសម្លាញ់ អរគុណគ្រប់យ៉ាងដែលផ្តល់អោយការមេីលថែការបារម្ភសព្វគ្រប់បែបយ៉ាង ខ្ញុំនឹងចងចាំទុកមនុស្សល្អអេីយកុំអោយអាយុខ្លីដូចជាតិនេះទៀតណាបងសម្លាញ់ ថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២»។