អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញអារម្មណ៍បែបនេះ ក្រោយពីលោក យឹម តាស្រង់ ចាកចេញពីផលិតផល Galaxy
ប្រិយមិត្តជាច្រើនប្រាកដជាបានទទួលជ្រាបរួចមកហើយ ជុំវិញព័ត៌មានដែលលោក យឹម តាស្រង់ ជាអ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម Galaxy បានសម្រេចចាកចេញពីការងារនេះ ដេីម្បីងាកទៅបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន ខណៈដែលកន្លងមកក្រោមការដឹកនាំរបស់រូបលោកផ្ទាល់ បានបង្កើតនូវស្នាដៃល្បីរន្ទឺ ក៏ដូចជាការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន។
ជាមួយគ្នានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏មានជាពាក្យពេចន៍មួយចំនួនលេីកឡេីងនៅលេីផេកហ្វេសប៊ុកជាផ្លូវការ ដោយមានខ្លឹមសារទាំងស្រុងថា៖«អរគុណបងប្រុស យឹម តាស្រង់ បងគឺជាស្ថាបនិកមួយរូបរបស់ផលិតកម្ម Galaxy ផលិតកម្មមានថ្ងៃនេះ គឺបងបានចូលរួមយ៉ាងច្រើនរាប់មិនអស់ ពេលនេះបងរីកចម្រើន និងមានអាជីវកម្មផ្ទាល់ខ្លួន បងហាក់ដូចជាមិនដាច់ចិត្តពី Galaxy សោះ ប្អូនក៏ដូចគ្នា ប៉ុន្តែទោះជាយ៉ាងណារាល់ការជួបណា ក៏ត្រូវតែមានការបែក ដើម្បីអនាគតមួយកាន់តែរីកចម្រើន។
ថ្ងៃនេះ ទោះបីជាបងទៅបើកក្រុមហ៊ុនផ្ទាល់ខ្លួន និងអាជីវកម្មផ្សេងក៏ដោយ ប៉ុន្តែបេះដូងយើងនៅជាមួយគ្នា នឹងអាចសហការគ្រប់កិច្ចការងារសិល្បៈបានគ្រប់ពេលវេលា។ ថ្ងៃនេះខ្ញុំសូមបង្ហាញ អ្នកគ្រប់គ្រងស្ដីទី ទីប្រឹក្សា សរុបបីរូប ជំនួសតំណែង បង យឹម តាស្រង់ គឺបងប្រុស សុខ ជំនោរ បងប្រុស លោក ខាំ ភូរិ និងប្អូនស្រី យឹម សុជាតា»។