ថ្មីទៀតហើយ មកដឹងពីតម្លៃសម្លៀកបំពាក់មួយឈុតលេីខ្លួនពូ ចក់ ដឹងហេីយចង់ដាច់ផ្ងារតែម្តង
ប្រិយមិត្តជាច្រើនប្រាកដជាបានទទួលជ្រាបរួចមកហើយ អំពីរឿងរ៉ាវរបស់ អេដមីន ជីងចក់ ដែលត្រូវគេស្គាល់ថាជាអ្នកអត្ថាធិប្បាយព័ត៌មានកីឡាដ៏មានប្រជាប្រិយភាពបានលួចលាក់ឆាតទៅស្រីជាច្រើននាក់ ហើយត្រូវបានភរិយាចាប់បានក៏ឆេះដុំជាខ្លាំង រហូតឈានដល់ការលែងលះគ្នា ព្រមទាំងបានប្រកាសប្រាប់ដល់មហាជនឱ្យបានដឹងជាសាធារណៈទៀតផង។
ទន្ទឹមនឹងរឿងរ៉ាវខាងលេី ឃេីញថាមហាជនជាច្រើនបានមានការតាមដានយ៉ាងជក់ចិត្តដិតអារម្មណ៍ ដែលមេីលទៅហាក់បីដូចជារឿងភាគថៃយ៉ាងចឹង។ យ៉ាងណាមិញ ក្រោយពីការតាមដានដាច់បាយដាច់ទឹកពីមហាជនក្នុងអំឡុងពេលមួយរយៈនេះរួចមក អ្នកទាំងពីរក៏បានវិលត្រលប់មកត្រូវគ្នាវិញហេីយ ។
បន្ទាប់ពីទទួលបានការលេីកលែងពីភរិយា ស្រាប់តែកាលពីម្សិលមិញនេះ អេដមីន ជីងចក់ បានបង្ហោះនូវរូបភាពប៉ុន្មានសន្លឹកនៅហាងសម្លៀកបំពាក់មួយកន្លែង នឹងបានមានការរៀបរាប់ឲ្យដឹងថា៖«ស្បែកជើងVersace 550$ អាវធំHugo ខោ១ឈុត1100$ អាវយឺត២ $400 កូនអ្នកកំពង់ធំចង់និយាយអញ្ចឹងហាស សោហែងរអ៊ូដល់កហើយក្មួយៗអើយ»។