ញាក់សាច់ បន្ទប់ដ៏ប្រណិតដូចសណ្ឋាគារលំដាប់ផ្កាយប្រាំ ដែល នីឡា និងស្វាមី ជ្រើសរើសត្រៀមនឹងសម្រាលកូន គឺមានតម្លៃចំនួន
ជឿជាក់ប្រិយមិត្តបានទទួលជ្រាបរួចមកហើយ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ តារាកំប្លែង វ៉ាន់ នីឡា ដែលជាកូនស្រីលោកតា វ៉ិចទ័រ បានចូលរោងការបញ្ចប់ភាពនៅលីវជាមួយនិងកូនកំលោះវ័យក្មេងម្នាក់ដែលមានឈ្មោះ ស៊ុត សក្ការៈ ក្រោយទាក់ទងគ្នាអស់រយៈពេលជាច្រើនឆ្នាំ។
ពិធីមង្គលការរបស់តារាកំប្លែងស្រីដ៏ស្រស់ស្អាតរូបនេះធ្វើឡើង នៅសណ្ឋាគារសុខា ក្រុងភ្នំពេញ ក្រោមការចូលរួមពីមសមាជិកគ្រួសារ ព្រមទាំងភ្ញៀវកិត្តិយស ក៏ដូចជាមិត្តក្នុងរង្វង់សិល្បៈយ៉ាងកុះករ។ យ៉ាងណាមិញ ក្រោយរៀបមង្គលការរួច អ្នកទាំងពីរក៏ទទួលបាននូវចំណងដៃកូនស្រីដែលនឹងត្រូវត្រៀមសម្រាលក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
ជាមួយគ្នានេះ កាលពីម្សិលមិញ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ស្វាមីនីឡាបានធ្វេីការបង្ហោះនូវទិដ្ឋភាពក្នុងបន្ទប់នៃមន្ទីរពេទ្យមួយកន្លែងដែលពួកគេបានជ្រើសរើសត្រៀមនឹងសម្រាល គឺពិតជាមានភាពប្រណិត ធំទូលាយ ហាក់បីដូចជាសណ្ឋាគារលំដាប់ផ្កាយប្រាំយ៉ាងចឹង។ ចំណែកឯតម្លៃវិញ គឺចំនួន ៣៧០០ដុល្លារ នេះបេីតាមការបញ្ជាក់ពីស្វាមីនីឡាប្រាប់ទៅកាន់មហាជនតាមរយៈការខមិននៅលេីបណ្ដាញសង្គមតីកតុក។
សូមទស្សនាវីដេអូខាងក្រោម