បន្ទាប់ពីកើតមានរឿងក្មេងប្រុសអាយុ៥ឆ្នាំ ធ្វេីឲ្យបែកតុក្កតាក្នុងតម្លៃរហូតដល់ទៅ ៥២៨០០ដុល្លាររួចមក ម្ចាស់ហាងក៏សម្រេចចិត្តធ្វើរឿងមួយនេះ
ហុងកុង៖ កាលពីពេលថ្មីៗនេះ យោងតាមការចេញផ្សាយពីសារព័ត៌មានក្រៅស្រុកមួយបានចុះផ្សាយនូវរឿងរ៉ាងដ៏ភ្ញាក់ផ្អើលដែលក្មេងប្រុសអាយុ ៥ឆ្នាំម្នាក់ បានធ្វេីឲ្យបែកតុក្កតាដោយអចេតនាតាំងក្នុុងហាងមួយកន្លែងនៅទីក្រុងហុងកុងដែលមានឈ្មោះ KKPlus ស្ថិតក្នុងផ្សារ Langham Place ។
ចំពោះរូបសំណាក់ដែលបានបែកនោះ ត្រូវបានគេដាក់លក់ក្នុងតម្លៃ ៥២,៨០០ដុល្លារហុងកុង ដែលស្មេីនឹង ៦,៧២៦ដុល្លារអាមេរិក វាមានពណ៌មាស និងមានកម្ពស់ ១,៨ម៉ែត្រ។ ចំពោះហេតុការណ៍ខាងលេី ត្រូវបានបុគ្គលិកក្នុងហាងបង្ខំអោយឪពុកក្មេងប្រុសនេះសងត្រឹមតែ ៣៣,៦០០ដុល្លារហុងកុង ស្មេីនឹង ៤,២២៥ដុល្លារអាមេរិក ប៉ុណ្ណោះ ដោយបានចោទថាវាបង្កឡេីងដោយចេតនា។
ក្រោយពីកើតមានរឿងនេះមក ធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំងទូទាំងពិភពលោក និងមានការប្រតិកម្មយ៉ាងខ្លាំងទៅកាន់ម្ចាស់ហាង ដោយបង្ខំអោយឪពុកក្មេងប្រុសនេះសងលុយ ខណៈពេលដែលមិនទាន់បានបើកមើលកាម៉េរ៉ាសុវត្ថិភាព។ ក្រោយពីមានការបត្តិកម្មខ្លាំងពេក ម្ចាស់ហាងសម្រេចចិត្តជូនលុយនោះទៅកាន់ឪពុកក្មេងប្រុសនោះវិញតែម្តង។