មិនត្រឹមតែជាអ្នកគ្រូអង់គ្លេសដ៏ស្រស់ស្អាតទេ បេីនិយាយពីសម្លេងច្រៀងវិញឡេីងស្រទន់ ធ្វើឲ្យ Judge ទាំងបួនរូបសរសើរមិនដាច់ពីមាត់តែម្តង
កាលពីរាត្រីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នេះ ក្នុងកម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក Cambodian Idol រដូវកាលទី៤ បានឈានមកដល់វគ្គ Judge Audition សប្ដាហ៍ទី៣ ហើយ ដែលមានការចូលរួមពី បេក្ខជន ជាច្រេីនរូប សុទ្ធសឹងតែមានសមត្ថភាពក្នុងការច្រៀងបានយ៉ាងពិរោះ។
ក្នុងនោះដែរ គណៈកម្មការដែលជាកំពូល តារា ចម្រៀង ដ៏ល្បីទាំង៤រូប ដែលរួមមានដូចជា លោក ឆន សុវណ្ណរាជ លោក ណុប បាយ៉ារិទ្ធ អ្នកនាង ឱក សុគន្ធកញ្ញា និងកញ្ញា សុខ សីឡាលីន នឹងផ្តល់នូវពិន្ទុក៏ដូចជាផ្តល់នូវបទពិសោធន៍ ដល់បេក្ខជនទាំងអស់ ដែលបានចូលរួមប្រកួតក្នុងសមរភូមិដ៏អស្ចារ្យមួយនេះ ពិតជាពិសេសខ្លាំងណាស់ ។
ក្រឡេកមកមេីលពីបេក្ខនារីរូបនេះវិញ ដែលមានឈ្មោះ សេង ដានីន អាយុ ២៥ឆ្នាំ ដែលប្អូនស្រីគឺជាគ្រូបង្រៀនភាសាអង់គ្លេសថ្នាក់ទី៨ នៃវិទ្យាល័យជាស៊ីមសាមគ្គី នឹងបានបកស្រាយបទចម្រៀងយ៉ាងពិរោះមានចំណងជើងថា «បេះដូងរងគ្រោះ» ដែលទទួលបានការគាំទ្រ និងមានការពេញចិត្តពីគណកម្មការ និងទស្សនិកជនជាច្រើន។ ចង់ដឹងថាពិរោះយ៉ាងណានោះ សូមប្រិយមិត្ត រីករាយតាមដានទស្សនាដូចតទៅ ។
សូមទស្សនាវីដេអូខាងក្រោម