សោកស្តាយណាស់ មកលេងខ្មែរជិតដល់ថ្ងៃត្រលប់ទៅកូរ៉េវិញ បែរជាបាត់បង់ជីវិត ដោយសារតែ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះស.ពលោក Yim Chhaya ជាពលករធ្វើការនៅប្រទេសកូរ៉េ ដែលក្នុងអំឡុងពេលវិលមកលេងប្រទេសកំណេីតវិញបានមួយរយៈនោះ ស្រាប់តែជួបរឿងអកុសលបណ្តាលឲ្យបាត់.បង់ជីវិតដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលរូបលោកនឹងត្រូវត្រលប់ទៅប្រទេសកូរ៉េវិញក្នុងខែកក្ដដាខាងមុខនេះ។
ក្នុងនោះដែរ បេីតាមការបង្ហោះពីគណនីហ្វេសប៊ុកឈ្មោះ Ah Pov Omc បានធ្វេីការរៀបរាប់ទាំងក្តីអាឡោះអាល័យបំផុតថា៖«R.i.p វាលឿនពេកហើយម៉េចក៏ដាក់ចិត្តទៅចោលប្អូនចឹងក្រែងបងឯងនិយាយខែក្រោយនាំគ្នាទៅលេងកំពតហី ម៉េចក៏ទៅចោលខ្ញុំចឹង ទៅឱ្យបានសុខណាបងប្រុស»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Din Toubrather ត្រូវជាបងប្រុសបានសរសេរថា៖«ប្អូនប្រុសល្អរបស់បងអេីយ បងទទួលយកមិនបានទេ សូមប្អូនទៅកាន់សុក្ខកតិភពចុះណា បេីមានជាតិក្រោយមែនសូមអោយប្អូនមានអាយុវែងកុំឱ្យដូចជាតិនេះទៀតអេីយ បងស្ដាយប្អូនណាស់»។