គណៈកម្មការទាំងបួនរូប ភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃេីញបេក្ខជន Miss Universe Cambodia ចូលរួមប្រលងចម្រៀង
កាលពីរាត្រីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នេះ ក្នុងកម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក Cambodian Idol រដូវកាលទី៤ បានឈានមកដល់ Judge Audition សប្ដាហ៍ទី៣ ហើយ ដែលមានការចូលរួមពី បេក្ខជន ជាច្រេីនរូប សុទ្ធសឹងតែ មានសមត្ថភាពក្នុងការច្រៀងបានយ៉ាងពិរោះ។
ក្នុងនោះដែរ គណកម្មការដែលជាកំពូល តារា ចម្រៀង ដ៏ល្បីទាំង៤រូប ដែលរួមមានដូចជា លោក ឆន សុវណ្ណរាជ លោក ណុប បាយ៉ារិទ្ធ អ្នកនាង ឱក សុគន្ធកញ្ញា និងកញ្ញា សុខ សីឡាលីន នឹងផ្តល់នូវពិន្ទុក៏ដូចជាផ្តល់នូវបទពិសោធន៍ ដល់បេក្ខជនទាំងអស់ ដែលបានចូលរួមប្រកួតក្នុងសមរភូមិដ៏អស្ចារ្យមួយនេះ ពិតជាពិសេសខ្លាំងណាស់ ។
ក្រឡេកមកមេីលពីបេក្ខនារីរូបនេះវិញ ដែលមានឈ្មោះ ស៊ីម ម៉ាការ៉ាត់ពេជ្រចរណៃ អាយុ ២១ឆ្នាំ ជាកូនកាត់ និងធ្លាប់បានចូលរួមប្រកួត Miss Universe Cambodia ដោយសារការស្រលាញ់វប្បធម៌ប្រពៃណីខ្មែរ និងការច្រៀងក៏បានដាក់ពាក្យចូលរួមប្រលងក្នុងកម្មវិធីដ៏អស្ចារ្យនេះ ដែលវត្តមានរបស់ប្អូនស្រីកាលពីយប់មិញនេះបានធ្វើឲ្យគណៈកម្មការទាំងបួនរូប រួមទាំងទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង។ កុំឲ្យខាតពេលយូរ សូមប្រិយមិត្តរីករាយតាមដានទស្សនាដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម