ក្មេងៗ និងទារកជាច្រើនបានរស់រានមានជីវិតដោយសារការព្យាបាលពីលោកវេជ្ជបណ្ឌិត តែពេលនេះលោកវេជ្ជបណ្ឌិតបានលាចាកលោកនេះហើយ ដោយសារតែ
ក្មេងៗ និងទារកជាច្រើនបានរស់រានមានជីវិតដោយសារការព្យាបាលដ៏ម៉ឺងម៉ាត់ ម៉ត់ចត់ នឹងយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់លោកវេជ្ជបណ្ឌិត ក៏ប៉ុន្តែនៅវេលានេះ ពេលនេះលោកវេជ្ជបណ្ឌិត បានលាក្មេងៗ និងទារកទាំងអស់គ្នាហើយ លារៀងរហូត ។ នេះបេីយោងតាមការបង្ហោះពីគណនីផេកហ្វេសប៊ុកឈ្មោះ Cambodia Escort Ambulances កាលពីយប់មិញនេះ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ។
ប្រភពរូបនេះបានឱ្យដឹងបន្តទៀតថា លោកវេជ្ជបណ្ឌិត ធី សាមឺឌី ជាវេជ្ជបណ្ឌិតឯកទេសទារកនិងកុមារប្រចាំនៅមន្ទីរពេទ្យព្រះអង្គឌួង បានទទួលមរណភាពកាលពីវេលាទៀបភ្លឺ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នេះ ដោយជំងឺគាំ.ងបេះដូងទាំងវ័យក្មេង ចោលភរិយា និងកូនជាទីស្រលាញ់។ លោកវេជ្ជបណ្ឌិត ធី សាមឺឌី ជាវេជ្ជបណ្ឌិតមួយរូបដែលបានព្យាបាលជំងឺដល់ក្មេងៗនិងទារកដែលចូលមកសម្រាកនិងព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង បានជាសះស្បើយពីជំងឺជាច្រើន ដោយលោកវេជ្ជបណ្ឌិតព្យាបាលយ៉ាងម៉ឺងម៉ាត់ហ្មត់ចត់និងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការព្យាបាលក្មេងៗនិងទារកទាំងអស់នោះ។ បន្ថែមពីនេះទៅទៀតលោកវេជ្ជបណ្ឌិត្យគឺជាមិត្តភក្កិដ៏ល្អប្ដីដ៏ល្អដ៏ស្លូតបូតម្នាក់ដែលដឹកនាំក្រុមគ្រួសារប្រកបដោយសុភមង្គលនិងស្នាមញញឹម ។
ប៉ុន្តែស្នាមញញឹមរបស់គ្រួសារមួយនេះត្រូវបានញញឹមប្រកបដោយទឹកភ្នែកដោយអួលអាក់ជាទីបំផុត ។ ការចាកចេញរបស់លោកវេជ្ជបណ្ឌិតគឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាក៏ដូចជាវិស័យសុខាភិបាល ។ យើងខ្ញុំជាគណៈគ្រប់គ្រងនៃក្រុមអ្នកសម្រួលផ្លូវរថយន្តសង្គ្រោះបន្ទាន់នៅកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសាររបស់លោកវេជ្ជបណ្ឌិត ហើយពួកយើងទាំងអស់គ្នានឹងចងចាំនូវគំរូវីរភាពរបស់លោកវេជ្ជបណ្ឌិតជារៀងរហូត ។ សូមវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិតទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។