ពិធីបុណ្យស.ពប៉ាម៉ាក់របស់តារាចម្រៀង សុវត្ថិឌី ធារិកា បានចប់រួចរាល់ហេីយ នៅក្នុងពិធីបុណ្យទាំងមូលចំណាយអស់ទឹកប្រាក់ចំនួន
ប្រិយមិត្តជាច្រើនប្រាកដជាបានទទួលជ្រាបរួចមកហើយ ជុំវិញរឿងដ៏តក់ស្លុតបំផុតសម្រាប់តារាចម្រៀង សុវត្ថិឌី ធារិកា ដោយ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នេះ បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡា.ប់រថយន្តធ្លា.ក់ ចូលទឹកប្រឡាយ នៅចំណុចស្រុកឆែប ខេត្តព្រះវិហារ បណ្ដាលឱ្យឪពុកនិងម្ដាយបានបាត់.បង់ជីវិតទាំងពីរនាក់។
បន្ទាប់ពីបានតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅក្នុងវត្តស្ទឹងមានជ័យអស់រយៈពេល២យប់២ថ្ងៃរួចមក ស.ពឪពុកម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា គឺបានរៀបចំពិធីបូជានៅល្ងាចម្សិលមិញនេះរួចរាល់ហើយ។ ក្នុងពិធីបូជាស.ពលោក មាស សុវត្ថិឌី និងអ្នកស្រី ពៅ ពុទ្ធារី ដែលត្រូវជាឪពុក និងម្ដាយបង្កើតរបស់តារាចម្រៀង សុវត្ថិឌី ធារិកា គឺប្រកបដោយក្ដីវិប្ប.យោ.គ សោ.កស.ង្រែង អាឡោះអាល័យ ពីសំណាក់សាច់ញាតិ បងប្អូន មិត្តភក្ដិ ជាពិសេស គឺពីសំណាក់កូនទាំងពីរ របស់គ្រួសារនេះផ្ទាល់តែម្ដង។
យ៉ាងណាមិញ បេីតាមការបង្ហោះពីអ្នកស្រី ចន ច័ន្ទលក្ខិណា ដែលនៅមុននេះបន្តិចបានបញ្ជាក់ប្រាប់ឲ្យដឹងថា៖«ពិធីបុណ្យស.ពប៉ាម៉ាក់របស់ប្អូនស្រីសុវត្ថិឌី ធារិកា បានចប់កាលពីម្សឹលមិញរួចរាល់ហេីយ នៅក្នុងពិធីបុណ្យទាំងមូលគឺរាល់ការចំណាយទាំងអស់ គឺ លោកជំទាវ ឧកញ៉ា ម៉ែន ចិន្ដា និង ស្វាមី Chhit Chaiya ជាអ្នករ៉ាប់រងការចំណាយទាំងអស់នៅក្នុងពិធីបុណ្យទាំងមូលដោយចំណាយអស់ចំនួន ( 15328$) នាងខ្ញុំសូមអរគុណទឹកដ៏ថ្លាថ្លៃប្រកបដោយសប្បុរសធម៌របស់លោកជំទាវ និង ស្វាមី»។