លារហូតហេីយ ញញឹមស្អាតណាស់មិត្ត ឯងហត់ច្រើនហើយ សម្រាកចុះណា
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស.ព នារីដ៏ស្រស់ស្អាតម្នាក់ដែលរូបនាងមានគណនីហ្វេសប៊ុកឈ្មោះ Līn JūNē បានទទួលមរណភាពទាំងវ័យក្មេង ដែលធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់ជីវិតលឿនបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Chara Da ត្រូវជាមិត្តភ័ក្តិបានបង្ហោះសាររៀបរាប់ទាំងក្តីអាឡោះអាល័យថា៖«លារហូតហើយណាមិត្ត ញញឹមស្អាតណាស់មិត្ត ឯងហត់ច្រើនហើយ សម្រាកចុះគ្រប់ពេលយើងនៅតែគិតឯងជាមិត្តល្អរបស់យើង Rest In Place»។ ប្រភពពីឈ្មោះ Seng Seng បានសរសេរថា៖«លឿនពេកហេីយប្អូន ប្អូនសន្យាថាអាទិត្យហ្នឹងយេីងនឹងដេីរលេងជាមួយគ្នាអោយសប្បាយម្តង ហេីយម៉េចបានប្អូនទៅចោលបងចឹង ពួកយេីងនៅរង់ចាំប្អូនណាមកវិញមក»។
ជាមួយគ្នានេះ បេីតាមការបញ្ជាក់ពីគណនីហ្វេសប៊ុកឈ្មោះ Lāii Jīng Jīng បានឲ្យដឹង៖«កោសល្យវិច័យចេញមកគាត់ស្លា.ប់ដោយសារប្រើប្រាស់ជាតិអកុលលើសកំរិត តឹងថ.ប់ទ្រូង ធ្វើអោយដា.ច់សរ.សៃ.ឈា.ម ខ្យល់.គ ។ តាមការពិនិត្យទឹកនោមក្នុងខ្លួនគាត់គ្មានសារជាតិញៀន ឬសារជាតិថ្នាំណាមួយឡើយ»។