សង្វេគណាស់ ទិដ្ឋភាពតារាចម្រៀង សុវត្ថិឌី ធារិកា យំសោកបោកខ្លួនស្ទើរតែ ស ន្ល.ប់ ពេលស.ពអ្នកមានគុណទាំងពីរបានដឹកមកដល់វត្តស្ទឹងមានជ័យ
ប្រិយមិត្តជាច្រើនប្រាកដជាបានទទួលជ្រាបរួចមកហើយ ជុំវិញរឿងដ៏តក់ស្លុតបំផុតសម្រាប់តារាចម្រៀង សុវត្ថិឌី ធារិកា ដោយ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នេះ បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡា.ប់រថយន្តធ្លា.ក់ ចូលទឹកប្រឡាយ នៅចំណុចស្រុកឆែប ខេត្តព្រះវិហារ បណ្ដាលឱ្យឪពុកនិងម្ដាយបានបាត់.បង់ជីវិតទាំងពីរនាក់។
ក្នុងនោះដែរ បេីតាមការបង្ហោះពីតារាចម្រៀង សុវត្ថិឌី ធារិកា ដែលកាលពីព្រឹកម្សិលមិញនេះ បានបង្ហោះពីទិដ្ឋភាពទៅចូលរួមពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការវេទទិកាអុំទូក និងសំណង់សិល្បករផ្សេងៗ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួួយ ស្រុកឆែប ខេត្តព្រះវិហារ ហេីយបន្ទាប់ពីត្រលប់មកភ្នំពេញវិញក៏បានជួបហេតុការណ៍អកុសលនេះតែម្តង។
យ៉ាងណាមិញ នៅយប់ថ្ងៃដដែលនេះ ស.ព លោកទាំងពីរ បានដឹកមកដល់វត្តស្ទឹងមានជ័យហើយ ដោយមានការចូលរួមរំលែកទុក្ខពីមហាជន រួមនឹងតារាជាសិល្បករ-សិល្បការិនីជាច្រើនរូបផងដែរ។ ក្រឡេកមកមើលពី សុវត្ថិឌី ធារិកា វិញ ដោយសារតែរឿងនេះវាកើតឡេីងលឿនពេក ទេីបធ្វើឱ្យរូបនាងពិបាកទទួលយកខ្លាំងណាស់ក៏បានយំសោ.កបោ.កខ្លួនស្ទេីរតែសន្ល.ប់ទៅហេីយ ដែលនេះគឺជារឿងរ៉ាវមួយដ៏គួរឲ្យអាសូរបំផុតសម្រាប់ក្រុមគ្រួសារប្អូនស្រី ដោយត្រឹមតែរយៈពេលប៉ុន្មាននាទីសោះត្រូវបែ.កគ្នាជារៀងរហូតគ្មានថ្ងៃវិលត្រលប់វិញបែបនេះ។
សូមទស្សនាវីដេអូខាងក្រោម