រន្ធត់ចិត្តណាស់ មុននេះបន្តិច តារាចម្រៀង សុវត្ថិឌី ធារិកា ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យឪពុកនិងម្តាយនាង បាត់.បង់.ជីវិត ដែលស្ថិតនៅឯ
នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នេះ តារាចម្រៀង សុវត្ថិឌី ធារិកា បានមានទុក្ខជាទំងន់ ខណៈដែលលោកឪពុក និងអ្នកម្តាយជាទីស្រលាញ់បានទទួលមរណភាពដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ នេះបេីយោងតាមការបញ្ជាក់ពីលោក អ៊ាម វណ្ណី ដែលបានបង្ហោះកាលពីប៉ុន្មានម៉ោងមុននេះ។
ជាមួយគ្នានេះ ប្រភពខាងលេីបានមានការបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា៖«ឪពុកនិងម្តាយរបស់សុវត្ថិឌី ធារិកា បានបាត់.បង់.ជីវិតទាំងពីរនាក់ហើយ ក្នុងគ្រោះថ្នាក់ចរាចរណ៏ នៅស្រុកឆែប ខេត្តព្រះវិហារ ធារិកា ប្អូនប្រុស និងយាយផុតគ្រោះថ្នាក់។ បងសោកស្តាយការបាត់.បង់នេះណាស់»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត និងមហាជន រួមទាំងតារាក្នុងវិថីសិល្បៈជាច្រើនរូបបានសម្តែងនូវអារម្មណ៍សោកស្ដាយ ព្រមទាំងផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារ ស ព ផងដែរ។ សូមលើកដៃប្រណំបួងសួងជូន វិញ្ញាណក្ខន្ធលោកទាំងពីរបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។