ឆ្អែតបាយ ឃេីញសង្សារចាស់ការប្រពន្ធ ស្រាប់តែ អាជី ក៏បានបោះសម្តីខ្លាំងៗបែបនេះថា
ប្រិយមិត្តមួយចំនួនធំ ប្រាកដជាធ្លាប់បានស្គាល់ និងធ្លាប់បានតាមដានរួចមកហេីយចំពោះវត្តមានរបស់ Ah Gi Leader ដែលរូបនាងគឺជាអ្នកលក់ផលិតផលថែរក្សាសម្ផស្សដ៏ល្បីឈ្មោះ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលនៅពេល Live ម្តងៗមានអ្នកចូលទស្សនាជាច្រេីន ក៏ដូចជាទទួលបាននូវការគាំទ្រយ៉ាងលេីសលប់ផងនោះ។
ក្នុងនោះដែរ មួយរយៈពេលចុងក្រោយនេះ បេីទោះជាពិភពលោកទាំងមូលកំពុងជួបវិបត្តិសេដ្ឋកិច្ចដោយជំងឺកូវី.ដ ១៩ យ៉ាងណាក្តី គេសង្កេតឃើញថា ចំពោះផលិតផលរបស់ក្រុមហ៊ុន Ah Gi leader គឺនៅតែបន្តលក់ដាច់ខ្លាំង ពេលខ្លះគ្មានអីវ៉ាន់លក់ទេ គឺអស់ពីស្តុកតែម្តង ព្រោះដោយសារតែមានការកម្មង់ទិញពីអតិថិជន និងតំណាងចែកចាយជាច្រើន។
យ៉ាងណាមិញ ទន្ទឹមនឹងភាពជោគជ័យលេីមុខជំនួញ ឃេីញថាមួយរយៈពេលកន្លងមកនេះ Ah Gi leader ក៏មានរឿងរ៉ាវជាច្រើនដែលធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ផងដែរ ជាក់ស្ដែងក្រោយស្ងប់ស្ងាត់មួយរយៈ ស្រាប់តែកាលពីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នេះ រូបនាងបានបង្ហោះនូវសារមួយឃ្លានិយាយទៅកាន់សង្សារចាស់ចំៗតែម្តង ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលសារជាថ្មី ដោយមានខ្លឹមសារថា៖«អាសង្សារចាស់អេីយជួយមកសងលុយអញផងវេីយ បេីការប្រពន្ធហេីយជួយសងលុយអញ 1200$ផង កុំឲ្យថោកវេីយ»។