អីយ៉ាស់ ក្រោយត្រូវគ្នាវិញ ពូចក់ដាក់ប៉ុន្មានឃ្លានេះធ្វើឲ្យភរិយាពេញចិត្តស្តូកតែម្តង
ប្រិយមិត្តជាច្រើនប្រាកដជាបានទទួលជ្រាបរួចមកហើយ អំពីរឿងរ៉ាវរបស់ អេដមីន ជីងចក់ ដែលត្រូវគេស្គាល់ថាជាអ្នកអត្ថាធិប្បាយព័ត៌មានកីឡាដ៏មានប្រជាប្រិយភាពបានលួចលាក់ឆាតទៅស្រីជាច្រើននាក់ ហើយត្រូវបានភរិយាចាប់បានក៏ឆេះដុំជាខ្លាំង រហូតឈានដល់ការលែងលះគ្នា ព្រមទាំងបានប្រកាសប្រាប់ដល់មហាជនឱ្យបានដឹងជាសាធារណៈទៀតផង។
ទន្ទឹមនឹងរឿងរ៉ាវខាងលេី ឃេីញថាមហាជនជាច្រើនបានមានការតាមដានយ៉ាងជក់ចិត្តដិតអារម្មណ៍ ដែលមេីលទៅហាក់បីដូចជារឿងភាគថៃយ៉ាងចឹង។ យ៉ាងណាមិញ ក្រោយពីការតាមដានដាច់បាយដាច់ទឹកពីមហាជនក្នុងអំឡុងពេលមួយរយៈនេះរួចមក អ្នកទាំងពីរក៏បានវិលត្រលប់មកត្រូវគ្នាវិញហេីយ ។
បន្ទាប់ពីទទួលបានការលេីកលែងពីភរិយាវិញភ្លាម អេដមីន ជីងចក់ ក៏បានបង្ហោះពាក្យប៉ុន្មានឃ្លាដែលធ្វើឲ្យភរិយាពេញចិត្តស្តូកតែម្តងដោយមានខ្លឹមសាររៀបរាប់ថា៖«ពេជ្យកើតចេញពីដុំថ្ម ប្ដីល្អកើតចេញពីប្រុសព្រាន ស្គាល់អស់សង្គមឆ្អែតលែងឃ្លាន លាឈ្មោះប្រុសព្រានក្លាយជាប្ដីល្អ»។