មិនដែលដឹងសោះ អ្នកនាង គង់ ចាន់ស្រីមុំ ធ្លាប់បានអោយលុយ ផេនខេត ច្រើនដល់ថ្នាក់នេះ
ដូចដែលប្រិយមិត្តបានទទួលជ្រាបរួចមកហើយ ចំពោះរឿងរ៉ាវរបស់តារាភេទទីបី អ្នកនាង វ៉ាន់ សំណាង ហៅ ផេនខេត បានជំពាក់បំណុលគេរហូតដល់ទៅចំនួន ១៥មុឺនដុល្លា និងត្រូវបានម្ចាស់បំណុលជាច្រើនបានបង្ហោះរូបភាព ក៏ដូចជាសារគម្រាមប្តឹង ដែលធ្វេីឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង។
យ៉ាងណាមិញ តាមរយៈការ Live ជាមួយ ផេនខេត តារាសម្ដែងស្រី គង់ ចាន់ស្រីមុំ បានសុំឲ្យម្ចាស់បំណុលលើកលែងការប្រាក់ដល់រូបនាង ព្រមទាំងបានធ្វេីការបកស្រាយអំពីមូលរឿងហេតុជាច្រេីនដែលនាំឲ្យតារាភេទទីបីរូបនេះទទួលបរាជ័យលើការរកស៊ី រហូតឈានដល់ការជាប់បំណុលគេច្រើនបែបនេះ។
ក្នុងនោះក៏មានមតិលេីកឡេីងថា ហេតុអីបានជាតារាសម្ដែងស្រី គង់ ចាន់ស្រីមុំ មិនព្រមជួយដល់នាង ទាំងដែលខ្លួនត្រូវបានមហាជនស្គាល់ថាជាមនុស្សម្នាក់ដែលមានជីវភាពស្តុកស្តម្ភមិនខ្វះលុយចាយ ស្រាប់តែ ផេនខេត ក៏បានចេញមកធ្វើការទម្លាយថា តាមពិតទៅម៉ែ(គង់ ចាន់ស្រីមុំ) ធ្លាប់បានជួយកូនអោយលុយទៅរកសុី ៦មុឺនដុល្លា បូកទាំងការអោយនេះអោយនោះនៅថ្ងៃបុណ្យទាន ព្រមទាំងផ្តល់ផ្ទះអោយស្នាក់នៅដល់ទៅ២លេីក គិតទៅវាលេីសពីលុយ ១៥មុឺនដុល្លាទៅទៀត។
សូមទស្សនាវីដេអូខាងក្រោម