ចប់ដោយបរិបូរណ៍ ទីបំផុត ពូ ចក់ និងភរិយា បានយល់ព្រមត្រូវគ្នាវិញហេីយ
ប្រិយមិត្តជាច្រើនប្រាកដជាបានទទួលជ្រាបរួចមកហើយ អំពីរឿងរ៉ាវរបស់ អេដមីន ជីងចក់ ដែលត្រូវគេស្គាល់ថាជាអ្នកអត្ថាធិប្បាយព័ត៌មានកីឡាដ៏មានប្រជាប្រិយភាពបានលួចលាក់ឆាតទៅស្រីជាច្រើននាក់ ហើយត្រូវបានភរិយាចាប់បានក៏ឆេះដុំជាខ្លាំង រហូតឈានដល់ការលែងលះគ្នា ព្រមទាំងបានប្រកាសប្រាប់ដល់មហាជនឱ្យបានដឹងជាសាធារណៈទៀតផង។
ទន្ទឹមនឹងរឿងរ៉ាវខាងលេី ឃេីញថាមហាជនជាច្រើនបានមានការតាមដានយ៉ាងជក់ចិត្តដិតអារម្មណ៍តែម្តង ដែលមេីលទៅហាក់បីដូចជារឿងភាគថៃយ៉ាងចឹង។ យ៉ាងណាមិញ ក្រោយពីការតាមដានដាច់បាយដាច់ទឹកពីមហាជនក្នុងអំឡុងពេលប៉ុន្មានថ្ងៃរួចមក ពេលនេះ អេដមីន ជីងចក់ រួមជាមួយភរិយាបានត្រលប់មកត្រូវគ្នាវិញហេីយ ។
ក្រោយទទួលបានការលេីកលែងពីភរិយាវិញភ្លាម អេដមីន ជីងចក់ ក៏បានបង្ហាញមុខក្នុងការ Live ដោយបានស្បត់មុខអ្នកទស្សនារាប់មុឺននាក់ថាខ្លួននឹងមិនធ្វេីរឿងមិនល្អបែបនេះដាក់មកលេីគ្រួសារទៀតនោះទេ រឿងនេះធ្វើឲ្យលោករាងចាលពេញមួយជីវិតតែម្តង។ នៅមានការលើកជាច្រេីនទៀតផងដែរ តោះដេីម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម