អ្នកនាង ខ្ញុង ទប់លែងជាប់នឹងពាក្យសម្ដីឌឺដងផ្លែផ្កាមកលេីខ្លួន ក្រោយល្បីរឿង ផេនខេត ជំពាក់បំណុលគេ ១៥មុឺនដុល្លារ ក៏បានបោះសម្តីទៅវិញបែបនេះ
ដូចដែលប្រិយមិត្តបានទទួលជ្រាបរួចមកហើយ ចំពោះរឿងរ៉ាវរបស់តារាភេទទីបី អ្នកនាង វ៉ាន់ សំណាង ហៅ ផេនខេត បានជំពាក់បំណុលគេរហូតដល់ទៅចំនួន ១៥មុឺនដុល្លារ និងត្រូវបានម្ចាស់បំណុលជាច្រើនបានបង្ហោះរូបភាព ក៏ដូចជាសារ គ.ម្រា. ម ប្តឹ. ង ដែលធ្វេីឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង។
ទន្ទឹមនឹងនេះដែរ ឃេីញថាក៏មានការលេីកឡេីងមួយចំនួនទាក់ទងនឹងអ្នកនាង ខ្ញុង ដែលកាលពីកន្លងមកធ្លាប់បានជួបរឿងជាប់បំណុលដូចគ្នា ស្រាប់តែតារាកំប្លែងស្រីរូបនេះបានបង្ហោះសារនិយាយចំៗតបទៅវិញថា៖«រកអីបានរកទៅ ធ្វេីអីបានធ្វេីទៅ មនុស្សមានបញ្ហារៀងៗខ្លួន អាក្រក់រឺល្អមិនឋិតលើមាត់របស់អ្នកឡើយ
កុំមកដៀមដានឌឺដងផ្លែផ្កាអោយខ្ញុំ មែនខ្ញុំធ្លាប់ឡាយនិយាយពីបញ្ហាបំណុល និងសុំអោយបងប្អូនជួយព្រោះតែខ្ញុំមានហេតុផលរបស់ខ្ញុំ ព្រោះតែក្តីស្រលាញ់ទើបមហាជនរាប់មុឺនអ្នកជួយខ្ញុំ ខ្ញុំក៏គិតថាទោះខ្ញុំសុំក៏សុំដោយក្តីស្មោះត្រង់និយាយត្រង់ៗមិនបាន លួ. ច ឆ. ក់.ប្ល. ន់ បោ. ក ប្រាស់អ្នកណា ចុះហេតុអីចាំបាច់ដើម្បីតែនិយាយយកល្អខ្លួនឯងផ្លែផ្កាខ្ញុំម្លេះ»។