ពិរោះអស់ស្ទះ កញ្ញា មាន នីតា ទេីបផ្ទុះបទ Cover ផ្លូវណាទៅផ្ទះម៉ែក្មេក បានលេចវត្តមានក្នុងកម្មវិធី Cambodian Idol រដូវកាល ទី៤
ជឿជាក់ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់រួចមកហើយ កញ្ញា មាន នីតា មានឈ្មោះពិត ពៅ ស្រីមាស ដែលកាលពីពេលថ្មីៗនេះ រូបនាងបាន Cover បទ «ផ្លូវណាទៅផ្ទះម៉ែក្មេក» រហូតទទួលបាននូវការគាំទ្រពីមហាជនជាច្រើន តែក្រោយមកបទនេះក៏ត្រូវបានលុបចេញពី YouTube វិញ។
យ៉ាងណាមិញ កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ នេះ កញ្ញា មាន នីតា មានឈ្មោះពិត ពៅ ស្រីមាស បានបង្ហាញវត្តមាននៅក្នុងកម្មវិធី Cambodian Idol រដូវកាល ទី៤ ព្រមទាំងបានរៀបរាប់ពីខ្សែជីវិតគ្រួសារយ៉ាងកំសត់ជូរចត់ចាប់តាំងពីខ្លួននៅតូច រហូតធ្វើឱ្យគណៈកម្មការទាំង៤រូបស្ទេីរតែទប់ទឹកភ្នែកមិនជាប់។
ងាកមកចាប់អារម្មណ៍ពីទឹកដមសម្លេងវិញ ដោយក្នុងវគ្គ Judge Audition បេក្ខនារីរូបនេះបានលេីកយកបទមានចំណងជើងថា “ខ្លាចឃ្លាត” មកធ្វើការបកស្រាយយ៉ាងពិរោះរណ្ដំ ដែលធ្វេីឲ្យគណៈកម្មការទាំងបួនសរសើរមិនដាច់ពីមាត់នោះឡើយ។ តោះកុំឲ្យខាតពេលយូរ សូមប្រិយមិត្តរីករាយទស្សនាដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម