ក្មួយថាតិចទៀតក្មួយមករស់នៅជួបជុំម៉ែឳបងប្អូននៅខ្មែរវិញហើយ តែឥលូវក្មួយទៅចោលពួកយើងរហូតហើយ
មនុស្សគ្រប់គ្នាគ្មាននរណាចង់ចាកឆ្ងាយពីគ្រួសារខ្លួនឯងនោះទេ តែមកពីជីវភាពក្នុងគ្រួសារមានការខ្វះខាត គ្មានជម្រើស ទើបត្រូវបង្ខំចិត្តបែបនេះ ចាកឆ្ងាយពីប្រទេសកំណើត ហើយទៅធ្វើការនៅប្រទេសដទៃដែលខ្លួនមិនស្គាល់សោះ ក្នុងគោលបំណងដើម្បីរកប្រាក់មកផ្គត់ផ្គង់គ្រួសារ។
យ៉ាងណាមិញ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះលោក ភក្តី មានអាយុ ៣១ឆ្នាំ ដែលរូបគាត់ធ្វេីការនៅប្រទេសជប៉ុន បានទទួលមរណភាពដោយហេតុស្ទះសសៃឈាមបេះដូង ធ្វើអោយគាំ.ងបេះដូង កាលពីថ្ងៃទី០៣ ខែឧសភា ឯស.ព នឹងរៀបចំបូជានៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ។
ក្នុងនោះដែរ បេីតាមការបង្ហោះពីគណនីហ្វេសប៊ុកឈ្មោះ Lom Chanda ត្រូវជាសាច់ញាតិបានមានការរៀបរាប់ទាំងក្តីអាឡោះអាល័យបំផុតថា៖«ក្មួយអើយក្មួយ មាបានតែក្តុកក្តួលក្នុងចិត្តនឹកដល់សម្តីក្មួយ មាទើបតែនិយាយជាមួយក្មួយ ក្មួយថាតិចទៀតក្មួយមករស់នៅជួបជុំម៉ែឳបងប្អូននៅខ្មែរវិញហើយ តែឥលូវក្មួយទៅចោលពួកយើងរហូតហើយ ទៅគ្មានថ្ងៃជួប ទៅដោយមិនបានព្រៀងទុក»។