ដោយសារតែមូលហេតុមួយនេះ ទើបធ្វើអោយនាយ ពាក់មី មិនចង់ក្លាយជា ឧកញ៉ា
ដូចប្រិយមិត្តបានដឹងរួចមកហើយ ដោយកាលពីពេលថ្មីៗនេះគឺកំពូលតារាចម្រៀងចំនួន២ដួង គឺលោក ខេមរៈ សិរីមន្ត និងលោក ព្រាប សុវត្ថិ ត្រូវបានព្រះមហាក្សត្រតែងតាំងងារជា ឧកញ៉ា ហើយត្រូវបានមហាជនទូទាំងប្រទេសអបអរសាទរផងដែរ។
ដោយឡែកនាយ ពាក់មី ដែលជាកំពូលតារាកំប្លែងក្នុងប្រទេសកម្ពុជាដែលល្បីឈ្មោះបោះសំលេងជាច្រើនឆ្នាំ ហើយលោកមិនត្រឹមតែជោគជ័យក្នុងវិស័យកំប្លែងនោះទេ លោកក៏មានមុខជំនួញធំៗជាច្រើនផងដែរ។ ដោយកាលពីពេលថ្មីៗនេះ លោកក៏បានសាងសង់ផ្ទះជូនអ្នកមានគុណទាំងសងខាង អស់ទឹកប្រាក់រាប់សែនដុល្លារផងដែរ។
តែទោះជាជោគជ័យក្នុងវិស័យតារាកំប្លែង និងមុខជំនួញធំៗជាច្រើនពិតមែន តែតារាកំប្លែងរូបនេះមិនចង់ក្លាយជា ឧកញ៉ា ហើយក៏មិនចង់ក្រដែរ ព្រោះដោយសារតែក្លាយជា ឧកញ៉ា ពិបាកដើរផឹក ពិបាកដើរលេង ទៅខារ៉ាអូខេ ត្រូវអោយលុយធីបគេត្រឹម៥ដុល្លារអី តែបើគេហៅឧកញ៉ា ទាល់តែអោយលុយធីប១០០ដុល្លារ គឺធ្វើចឹងសប្បាយ អោយលុយធីប១០០០០រៀល ក៏បាន៕
សូមទស្សនាវីដេអូខាងក្រោម