បន្ទាប់ពីបែកធ្លាយរូបអេដមីន ជីងចក់ រួមជាមួយអតីតភរិយា នៅក្លឹបកម្សាន្តមួយកន្លែង ស្រាប់តែអេដមីន ជីងចក់ បានបកស្រាយបែបនេះថា
ប្រិយមិត្តជាច្រើនប្រាកដជាបានទទួលជ្រាបរួចមកហើយ អំពីរឿងរ៉ាវរបស់ អេដមីន ជីងចក់ ដែលត្រូវគេស្គាល់ថាជាអ្នកអត្ថាធិប្បាយព័ត៌មានកីឡាដ៏មានប្រជាប្រិយភាពបានលួចលាក់ឆាតទៅស្រីជាច្រើននាក់ ហើយត្រូវបានភរិយាចាប់បានក៏ឆេះដុំជាខ្លាំង រហូតឈានដល់ការលែងលះគ្នា ព្រមទាំងបានប្រកាសប្រាប់ដល់មហាជនឱ្យបានដឹងជាសាធារណៈទៀតផង។
យ៉ាងណាមិញ ក្រោយជួបរឿងលែងលះបានប៉ុន្មានថ្ងៃរួចមក នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នេះ ស្រាប់តែមានប្រភពពីគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Golden Man បានបង្ហោះពីទិដ្ឋភាពអេដមីន ជីងចក់ រួមជាមួយអតីតភរិយាបានមកជួបជុំអង្គុយតុរួមគ្នានៅក្លឹបកម្សាន្តមួយកាលពីយប់មិញ ហាក់ដូចជាមិនមានរឿងអ្វីកើតឡើងទាល់តែសោះ។
ដោយឡែកនៅមុននេះបន្តិច អេដមីន ជីងចក់ បានឡាយវីដេអូបកស្រាយនូវរូបថតដែលបែកធ្លាយនោះ គឺជារូបថតពិតប្រាកដពិតមែន តែមិនមែនគាត់ត្រូវគ្នានោះទេ គឺគ្រាន់តែជួបគ្នាដោយចៃដន្យតែប៉ុណ្ណោះ ដោយមានបងស្រីរាប់អានគ្នាហៅពួកគាត់ទាំងពីរមកកម្មវិធីខួបកំណើត ក្នុងគោលបំណងអោយពួកគាត់ត្រូវគ្នាវិញ ដោយអ្នកទាំងពីរមិនបានដឹងខ្លួនជាមុននោះទេ។
ហើយអេដមីន ជីងចក់ ក៍បានបញ្ចាក់ច្បាស់ៗថា ពួកគាត់ដាច់ខាតមិនត្រូវគ្នាវិញទេ ព្រោះតែអតីភរិយារបស់លោកបានប្រមាថមើលងាយមកលើរូបលោក និងគ្រួសារលោកយ៉ាងធ្ងន់ធ្ងរ ដោយបានឡាយវីដេអូនិយាយជាសាធារណៈ អោយមហាជនបានដឹងលឺគ្រប់គ្នា ដូច្នេះគ្មានហេតុផលអីដែលគាត់ត្រូវគ្នាវិញនោះទេ។
សូមទស្សនាវីដេអូខាងក្រោម