បន្ទាប់ពីបែកធ្លាយរូបអេដមីន ជីងចក់ រួមជាមួយអតីតភរិយា បានមកជួបជុំអង្គុយតុរួមគ្នានៅក្លឹបកម្សាន្តមួយកន្លែង ស្រាប់តែអ្នកនាង Phalla Trinh បានបកស្រាយបែបនេះថា
ប្រិយមិត្តជាច្រើនប្រាកដជាបានទទួលជ្រាបរួចមកហើយ អំពីរឿងរ៉ាវរបស់ អេដមីន ជីងចក់ ដែលត្រូវគេស្គាល់ថាជាអ្នកអត្ថាធិប្បាយព័ត៌មានកីឡាដ៏មានប្រជាប្រិយភាពបានលួចលាក់ឆាតទៅស្រីជាច្រើននាក់ ហើយត្រូវបានភរិយាចាប់បានក៏ឆេះដុំជាខ្លាំង រហូតឈានដល់ការលែងលះគ្នា ព្រមទាំងបានប្រកាសប្រាប់ដល់មហាជនឱ្យបានដឹងជាសាធារណៈទៀតផង។
យ៉ាងណាមិញ ក្រោយជួបរឿងលែងលះបានប៉ុន្មានថ្ងៃរួចមក នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នេះ ស្រាប់តែមានប្រភពពីគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Golden Man បានបង្ហោះពីទិដ្ឋភាពអេដមីន ជីងចក់ រួមជាមួយអតីតភរិយាបានមកជួបជុំអង្គុយតុរួមគ្នានៅក្លឹបកម្សាន្តមួយកាលពីយប់មិញ ហាក់ដូចជាមិនមានរឿងអ្វីកើតឡើងទាល់តែសោះ។
ដោយឡែកនៅមុននេះបន្តិចភរិយា អេដមីន ជីងចក់ គឺអ្នកនាង Phalla Trinh បានឡាយវីដេអូបកស្រាយនូវរូបថតដែលបែកធ្លាយនោះ គឺមិនមែនគាត់ត្រូវគ្នាជាមួយនឹង អេដមីន ជីង ចក់ នោះទេ គឺគ្រាន់តែជួបគ្នាដោយចៃដន្យតែប៉ុណ្ណោះ ដោយមានបងរាប់អានគ្នាហៅពួកគាត់ទាំងពីរមក ក្នុងគោលបំណងអោយពួកគាត់ត្រូវគ្នាវិញ ដោយអ្នកទាំងពីរមិនបានដឹងខ្លួនជាមុននោះទេ។
សូមទស្សនាវីដេអូខាងក្រោម