ពុទ្ធោអើយ ប្តីស្រែកយំស្ទើរតែ ឆ្គួ ត ព្រោះតែប្រពន្ធនឹងកូនៗចំនួន៥នាក់ ត្រូវបានទទួលមរណភាពព្រមគ្នា ដោយសារតែ
យោងតាមរបាយការណ៍ទាំងស្រុង ចេញពីគេហទំព័រហ្វេសប៊ុកផេក ស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង បានសរសេរថា៖”នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៨:៤៥ នាទីយប់នៅចំណុច អ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កើតមានករ.ណី អគ្គិ.ភ័យ បណ្ដាលឲ្យ ឆេះ ផ្ទះ មួយខ្នង ទំហំ០៧ម៉ែត្រ គុណ ១២ម៉ែត្រ សង់ពីដែកបាំង និងប្រក់ស័ង្កសី ម្ចាស់ផ្ទះឈ្មោះ នន់ សារ៉េត ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែររស់នៅភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ក្នុងករ.ណី គ្រោះ ថ្នា ក់អគ្គិ.ភ័យ នេះ បណ្តាលឲ្យ ស្លា.ប់មនុស្សចំនួន ០៥នាក់ ស្រី០១នាក់ត្រូវជាប្រពន្ធ និងកូន សម្ភារប្រើប្រាស់ និងផ្ទះ ឆេះ អស់ទាំងស្រុង។ មូលហេតុ បណ្តាលមកពីឆ្លង ចរន្ត អគ្គិ.សនី នៅក្នុងផ្ទះ។ ក្នុងករ.ណីកិច្ចប្រតិបត្តិការរថយន្ត អគ្គិ.ភ័យ របស់អធិការដ្ឋាននគរបាលស្រុកបរិបូណ៌ បានចេញអន្ត.រា គមន៍ បា.ញ់ ពន្ល.ត់ ប្រើប្រាស់ទឹកអស់ ចំនួន០៣រថយន្ត ទើបរ.លត់ អស់ទាំងស្រុង”។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស.ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញា.ណ ក្ខន្ធ ស.ព ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។