ទប់លែងជាប់ហើយ ភរិយា អេដមីន ជីងចក់ Live វីដេអូ រៀបរាប់ខ្ទេចខ្ទីគ្មានសល់ ពីរឿងរ៉ាវស្វាមីលួចមានស្រី ពេលខ្លួនកំពុងតែឈឺ
ប្រិយមិត្តជាច្រើនប្រាកដជាបានទទួលជ្រាបរួចមកហើយ អំពីរឿងរ៉ាវរបស់ អេដមីន ជីងចក់ ដែលត្រូវគេស្គាល់ថាជាអ្នកអត្ថាធិប្បាយព័ត៌មានកីឡាដ៏មានប្រជាប្រិយភាពបានលួចលាក់មានស្រីខាងក្រៅ ហេីយត្រូវបានភរិយា អ្នកនាង ទ្រិញ ផល្លា ដែលត្រូវបានគេស្គាល់ថាជាអ្នកលក់អនឡាញ ហើយក៏ជាអតីតតារាម៉ូដែលដ៏មានរូបសម្ភស្សស្រស់ស្អាតម្នាក់ បានតាមទាន់នូវទង្វើមិនគប្បីរបស់ស្វាមីខ្លួន បង្កឲ្យមានការឆេះដុំជាខ្លាំង។
យ៉ាងណាមិញ កាលពីរាត្រីយប់មិញនេះ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ អ្នកនាង ទ្រិញ ផល្លា បានធ្វើការ Live ជាវីដេអូដោយបានរៀបរាប់ពីក្តីឈឺចាប់ជាខ្លាំងអំពីទង្វើស្វាមីរបស់ខ្លួនបានលួចលាក់មានស្រី ខណៈពេលដែលរូបនាងចេញទៅព្យាបាលជំងឺនៅប្រទេសវៀតណាមរយៈពេលប្រមាណជា៣ថ្ងៃ។
បន្ថែមទៀតនោះ ភរិយា អេដមីន ជីងចក់ ក៏បានប្រកាសជាសាធារណៈថានឹងលែងលះជាមួយស្វាមី ព្រោះរូបនាងមិនអាចទ្រាំនឹងទង្វើដដែលៗនេះកេីតមកលេីខ្លួនទៀតនោះទេ។ ការលើកឡើងរបស់ភរិយា អេដមីន ជីកចក់ តាមបណ្តាញសង្គមបែបនេះ បានធ្វើឱ្យមិត្តភក្តិជាពិសេសហ្វេនៗមានការភ្ញាក់ផ្អើលនិងហួសចិត្តជាខ្លាំង មិនគួរណាខ្លួនមានប្រពន្ធដែលស្អាត ឆ្លាត និងពូកែរកសុីហើយនោះ នៅបន្តធ្វើរឿងបែបនេះមកកាន់គ្រួសារទៀតសោះ។
សូមទស្សនាវីដេអូខាងក្រោម