ទីបំផុត រឿងរ៉ាវចម្រូងចម្រាសរបស់នាយ ប្រុញ ត្រូវបានលោកឧកញ៉ា សម្បត្តិ ដោះស្រាយបញ្ចប់ហេីយ ដោយនាយ ប្រុញ ទទួលបាន
នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នេះ តាមរយៈការបង្ហោះពីលោកឧកញ៉ា សម្បត្តិ បានមានការបញ្ជាក់ឲ្យដឹងថា រឿងរ៉ាវចម្រូងចម្រាសរបស់នាយ ប្រុញ ជាមួយនឹងមិត្តរួមក្រុមត្រូវបានដោះស្រាយបញ្ចប់ហេីយ ចំណែកឯរថយន្តនិងម៉ូតូក៏ត្រូវបានប្រគល់ជូនដល់នាយ ប្រុញ ធ្វើជាម្ចាស់តែម្នាក់ប៉ុណ្ណោះ។ ខាងក្រោមនេះ គឺជាសម្តីទាំងស្រុងរបស់លោកឧកញ្ញ៉ា សម្បត្តិ ដែលមានខ្លឹមសាររៀបរាប់ដូចតទៅ៖
«ថ្ងៃនេះខ្ញុំបានដោះស្រាយវិវាទរបស់ប្អូនប្រុញ និង Admin គង់កាន បានបញ្ចប់ដោយឈ្នះៗ បានយល់ដឹងពីបញ្ហាកំហុសឆ្គងយល់ច្រលំលើគ្នា ឥលូវគ្រប់យ៉ាងដោះស្រាយដោយសន្តិវិធី។ ប្អូនប្រុញក៏បានសុំខមាទោសប្អូនគង់កានដែលធ្លាប់ជាAdmin បណ្តុះបណ្តាលជួយប្អូនរហូតដល់មានកេរ្ត៍ឈ្មោះបោះសំឡេងរហូតបានមកជួបខ្ញុំ។ ហើយលទ្ធផលប្អូនគង់កានក៏បានប្រគល់ម៉ូតូដែលទិញជូនប្រុញកាលធ្វើការជាមួយគ្នាទៅប្រុញដោយផ្ទាល់ដៃ។
ហើយរថយន្តដែលខ្ញុំធ្លាប់បានប្រកាសជូនប្អូនប្រុញ ក៏ប្រគល់ជូនប្អូនប្រុញជាម្ចាស់រថយន្តនេះតែម្នាក់ប៉ុណ្ណោះ ដោយមិនមានការចែកចាយនោះទេ ព្រោះតាំងពីដើមមកខ្ញុំបានបញ្ជាក់ហើយគឺប្រគល់ជូនប្អូនប្រុញដោយការអាណិតស្រលាញ់។ ដូច្នេះ ដំណើរការនៃការដោះស្រាយ ដែលមានជាវីដេអូ និងបង្ហាញជូនជាសាធារណៈ ដើម្បីបងប្អូនអស់ចំងល់»។