មិនគួរឲ្យជឿ អ្នកដឹកនាំ និងមិត្តរួមក្រុមទម្លាយអស់គ្មានសល់ពីអត្តចរិតកោងកាចរបស់នាយ ប្រុញ
ប្រិយមិត្តជាច្រើនពិតជាបានស្គាល់រួចមកហេីយនាយ ប្រុញ នៅលើបណ្ដាញសង្គមហ្វេសប៊ុក និងយូរធូប ខណៈដែលក្មេងប្រុសរូបនេះជានិច្ចជាកាលតែងតែមានវីដេអូបែបកំប្លែងៗជាច្រើនចែកជូនដល់អ្នកទស្សនាដេីម្បីទទួលបាននូវសំណេីចក្អាកក្អាយ បំបាត់ទុក្ខកង្វល់ តាមរយៈពាក្យសម្ដីនិងកាយវិការដ៏ក្រមិចក្រមើមនោះ។ យ៉ាងណាមិញ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ឧកញ៉ា សម្បត្តិ រួមជាមួយភរិយា ដែលជាអគ្គនាយក អគ្គនាយិកា ក្រុមហ៊ុន គ្រួសារកក់ក្ដៅ បានផ្តល់ឱកាសកុងត្រាសហការការងារពេញ១ឆ្នាំជាមួយក្រុមប្អូនប្រុញ ក្នុងគោលបំណងដើម្បីបង្កើតវីដេអូកំប្លែងសប្បាយៗប្រចាំក្រុមហ៊ុនគ្រួសារកក់ក្តៅ។
ទន្ទឹមនឹងនេះដែរ ស្រាប់តែនៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នេះ ឯកឧត្ដម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានធ្វើការទម្លាយនូវរឿងរ៉ាវដ៏នឹកស្មានមិនដល់មួយទាក់ទងនឹងនាយ ប្រុញ ដែលចេញថតយ៉ាងព្រោងព្រាត ប៉ុន្តែមិនដែលទទួលបានថវិកាពីការថតនោះទេ ហើយប្រាក់ខែវិញគឺទទួលបានតែម្តងគត់ប៉ុណ្ណោះ។
ជុំវិញរឿងរ៉ាវដ៏ភ្ញាក់ផ្អើលនេះដែរ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នេះ លោកឧកញ៉ា សម្បត្តិ បានចេញមុខធ្វើការបកស្រាយដោយបានបញ្ជាក់ឱ្យដឹងថា វាមិនមែនជាការពិតដូចការលេីកឡេីងពីខាងលេីនោះទេ ហើយលោករួមជាមួយភរិយាក៏មានការភ្ញាក់ផ្អើលខ្លាំងផងដែរ ពេលបានឃេីញនូវព័ត៌មាននេះ។ លោកឧកញ៉ា សម្បត្តិ ក៏បានបន្តទៀតថា រូបលោកបានចាត់ទុកនាយ ប្រុញ ដូចជាកូនប្រុសបងយ៉ាងចឹង តែបែរជាចុងក្រោយមកទទួលនូវរឿងបែបនេះទៅវិញ។
ងាកមកការបកស្រាយពី Admin និងមិត្តរួមក្រុមរបស់នាយ ប្រុញ វិញ បានមានការទម្លាយឱ្យដឹងថា នាយ ប្រុញ បានធ្វេីទុក្ខបុកម្នេញទារទិញម៉ូតូទាំងកណ្ដាលយប់ បេីមិនទិញអោយទេនឹងប្រកាសសង្រ្គាម ហេីយដោយមិនចង់មានបញ្ហានោះ Admin ក៏បានយល់ព្រមទិញអោយ អញ្ចឹងគាត់ក៏បានស្ងប់ចិត្តទៅវិញ។ បន្ថែមទៀតនោះ ប្រភពដដែលរូបនេះបានបង្ហាញពីអត្តចរិតកោងកាចរបស់នាយ ប្រុញ ទៀតផង។ ដេីម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូជាការបកស្រាយរបស់ Admin និងមិត្តរួមក្រុមរបស់នាយ ប្រុញ ខាងក្រោមនេះដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម