ជាបងប្រុស ជាប៉ានិងប្តីដ៏ល្អ ហេតុអីបានជាបងទៅចោលក្មួយខ្ញុំទាំងពីរ ទៅចោលបងស្រីខ្ញុំចឹង ប្រពន្ធបងយំរហូត
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ ក់ យក អា យុ ជីវិតបុរសម្នាក់ឈ្មោះ គង់រ៉ា វី ឲ្យបាត់.បង់.ជីវិតកាលពីប៉ុន្មានថ្ងៃមុននេះ ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនស្រីជាទីស្រឡាញ់លឿនបែបនេះ។
ក្នុងនោះដែរ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Lon Lon ត្រូវជាប្អូនស្រីបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«ខ្ញុំនឹកបងប្រុសណាស់ នឹកសម្លេងនឹកគ្រប់យ៉ាងដែលបងបានធ្វើអំពើល្អ ក្តីស្រលាញ់ការយកចិត្តទុកដាក់បារម្ភពាក្យសំម្តីនិយាយលេងសើចរាល់ថ្ងៃតែងតែសួរប្អូន ពេលណាទៅធ្វើការចេញពីធ្វើការនៅ បងទៅយកមិនហ៊ានអោយប្អូនជិះម៉ូតូទៅខ្លួនឯងទេ ខ្លាចប្អូនកើតអីមិនល្អ
បងល្អណាស់មិនថាប្អូនចង់ទៅណាអោយតែប្រាប់ដឹងតែជូនទៅហើយ បងជាបងប្រុសម្នាក់ដែលល្អ ជាប៉ាម្នាក់ដែលល្អបំផុត ជាប្តីម្នាក់ដែលល្អ តែហេតុអីបានជាបងទៅចោលក្មួយខ្ញុំទាំងពីរ ទៅចោលបងស្រីខ្ញុំចឹង បងឯងដឹងថាកូនបងឯងនិងប្រពន្ធបងឯងយំរហូតទេ បងប្រុសដឹងទេថាពួកខ្ញុំនឹកបងប៉ុនណា R.i.p សូមបងប្រុសទៅអោយបានសុខណា សូមកើតជាតិណាៗកុំអោយអាយុខ្លីដូចជាតិនេះទៀត»។