ដោយសារតែមូលហេតុបែបនេះសោះ ទេីបតារាចម្រៀង សុខ ពិសី មិនខ្វល់រឿងគូស្រករ
តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព កញ្ញា សុខ ពិសី បច្ចុប្បន្នកាន់តែមានរូបសម្ភស្សស្រស់ស្អាត ចំណែកឯការងារសិល្បៈក៏កាន់តែអំណោយផល រវល់រកពេលសម្រាកមិនចង់បាន តែបេីទោះបីជាមានភាពមមាញឹកខ្លាំងបែបណាក្តី តារាស្រីរូបនេះមិនភ្លេចបង្ហាញការស្រលាញ់ និងនៅក្បែរគ្រួសារឡេីយ។
បេីក្រឡេកមកចាប់អារម្មណ៍ពីគូស្រកររបស់តារាចម្រៀងស្រីរូបនេះវិញ ឃេីញថាមិត្តភ័ក្ដិរួមជំនាន់ក្នុងសិល្បៈជាច្រើនបានរៀបការ ឯមិត្តភក្ដិមួយចំនួនក៏មានទាំងកូនទៀតផង ប៉ុន្តែងាកមករូបនាងវិញហាក់ដូចជាស្ងាត់ឈឹងតែម្តង បេីទោះបីជាពេលនេះមានអាយុដល់ទៅខ្ទង់ ៣០ឆ្នាំហេីយនោះ។
យ៉ាងណាមិញ កញ្ញា សុខ ពិសី ថ្មីៗនេះបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយមានការលេីកឡេីងបែបនេះប្រាប់ទៅកាន់មហាជនថា៖«កុំភ័យរឿងគូស្រករ ដល់ពេលណាយកពេលហ្នឹងទៅ បើអត់ទេក៏អត់ទៅ ត្រូវខ្វល់រឿងខំរកលុយអោយបានច្រើនៗទុកពេលចាស់ទៅដើរលេងអោយណាណី»។