លោកស្រី ទ្រី ដាណា គ្រាន់តែទទួលដំណឹងភ្លាមថា ក្រុមគ្រួសារមួយ មានសមាជិក ៦នាក់ បានបាត់បង់ជីវិត៥នាក់ ក្នុងករ.ណី អគ្គិ.ភ័យ ទាំងម្ដាយនិងកូន សល់តែប្ដីម្នាក់រួចខ្លួន គាត់ក៏បានចូលបច្ច័យបុណ្យ ស.ព ចំនួន
នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៨:៤៥ នាទីយប់ ម្សិលមិញនេះ នៅចំណុច អ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កើតមានករ.ណី អគ្គិ.ភ័យ បណ្ដាលឲ្យ ឆេះ ផ្ទះមួយខ្នង ទំហំ០៧ម៉ែត្រ គុណ ១២ម៉ែត្រ សង់ពីដែកបាំងនិងប្រក់ស័ង្កសី ម្ចាស់ផ្ទះឈ្មោះ នន់ សារ៉េត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែររស់នៅ ភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ក្នុងករ.ណី គ្រោះ ថ្នាក់ អគ្គិ.ភ័យ នេះ បណ្តាលឲ្យស្លា.ប់មនុស្សចំនួន ០៥នាក់ ស្រី០១នាក់ ត្រូវជាប្រពន្ធ និងកូន សម្ភារប្រើប្រាស់ និងផ្ទះ ឆេះ អស់ទាំងស្រុង។ មូលហេតុ បណ្តាលមកពីឆ្លង ចរន្ត អគ្គិ.សនី នៅក្នុងផ្ទះ។
ក្រោយទទួលបាន នូវដំណឹងដ៏រន្ធ.ត់មួយនេះភ្លាម នៅរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ លោកស្រី ទ្រី ដាណា ក៏បានប្រកាសចូលបច្ច័យបុណ្យ ស.ព ចំនួន១០០០ដុល្លារ ទៅដល់ក្រុមគ្រួសារ រង គ្រោះ ខាងលេី ដេីម្បីឱ្យគាត់ អាចយកថវិកាទាំងអស់នេះ ទៅរៀបចំធ្វេី បុណ្យ ឱ្យបានសមរម្យ ជូនភរិយា និងកូន ដែលបានចែកឋានទៅ ក្នុងហេតុការណ៍ខាងលេីនេះ។ នៅលេីគណនីហ្វេសប៊ុកលោកស្រី ទ្រី ដាណា បានសរសេរប្រាប់ឱ្យដឹងថា៖
“ពុទ្ធោ មួយគ្រួសារ ៦នាក់ បាត់បង់ជីវិតក្នុងភ្លើង ទាំងម្ដាយនិងកូន សល់តែប្ដីម្នាក់រួចខ្លួន ពិតជាសង្វេគណាស់។ នៅខេត្តកំពង់ឆ្នាំង មើលទៅអស់រលីងហើយ ជីវិតគ្រួសារដែលខំកសាងមក ទ្រព្យដែលប្រឹងរកបាន។ ពេលនេះ មានតែការផ្ដល់កម្លាំងចិត្តដល់គាត់ និងការយកចិត្តទុកដាក់ ជួយរំលែកទុក្ខប៉ុណ្ណោះ។ នាងខ្ញុំចូលរួមរំលែកទុក្ខ 1000$ ដើម្បីរៀបចំធ្វើ បុណ្យ ឱ្យបានសមរម្យជូនពួកគាត់ទាំង៦នាក់នោះ។ សូមពួកគាត់ទៅបានស្ងប់សុខ”។