មួយជីវិតនេះ មិនប្រាថ្នាអ្វីច្រើនទេ សុំឲ្យតែមានសេចក្ដីសុខ និងស្នាមញញឹមបែបនេះរហូតទៅ
ពិតជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំងសម្រាប់មហាជន ដែលបុរសទាំងពីរនាក់នេះមានភេទដូចគ្នាបានស្រឡាញ់គ្នា និងបានសម្រេចកាន់ដៃគ្នាដេីរទៅផ្លូវអនាគតដ៏វែងឆ្ងាយ ហេីយដោយក្តីស្រឡាញ់មានចំពោះគ្នាយ៉ាងពិតប្រាកដនោះ កាលពីប៉ុន្មានថ្ងៃមុននេះអ្នកទាំងពីរក៏បានទៅផ្តិតយករូបភាពយ៉ាងផ្អែមល្ហែមជាមួយគ្នានៅលេីទឹកដីអង្គរ ដែលពិតជាស្រស់ស្អាតខ្លាំងណាស់។
យ៉ាងណាមិញ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ វេ ហា បានធ្វើការបង្ហោះនូវទិដ្ឋភាពអ្នកទាំងពីរព្រមទាំងមានជាសារលេីកឡេីងដោយមានខ្លឹមសាររៀបរាប់ដូចតទៅ៖«មួយជីវិតនេះមិនប្រាថ្នាអ្វីច្រើនទេ សុំឲ្យតែមានសេចក្ដីសុខ និងស្នាមញញឹមបែបនេះរហូតទៅគូជីវិត Pee Norng»។
ចំណែកឯដៃគូម្នាក់ទៀតដែលមានគណនីហ្វេសប៊ុកឈ្មោះ Pee Norng បានលេីកឡេីងថា៖«ក្ដីស្រលាញ់ដែលកើតចេញពីចិត្ត ទោះមិនទាន់មានអ្វីគ្រប់យ៉ាងក៏មានក្ដីសុខនិងស្នាមញញឹមអោយគ្នាទៅវិញទៅមក អូនសង្ឃឹមថាយើងទាំងពីរនឹងរក្សាស្នាមញញឹមមួយនេះ ចេះអត់ឱន និងផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមកជារៀងរហូតទៅ គូជីវិត វេ ហា»។