លោក ឌួង ឆាយ ដូចរេីសបានដុំពេជ្រ ក្រោយអនាគតភរិយា បានធ្វើរឿងមួយនេះមកលើខ្លួន
ប្រិយមិត្តជាច្រើនបានទទួលជ្រាបរួចមកហើយ ដែលកាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ លោក ឌួង ឆាយ បានរៀបចំនូវពិធីភ្ជាប់ពាក្យ ឬពិធីពិសារស្លាដក់និងកន្សែងជាមួយនារីដ៏ស្រស់សោភាម្នាក់ឈ្មោះ ហ៊ មុីលី ដែលត្រូវបានគេដឹងថាគឺជាសាច់ញាតិខាងប្អូនថ្លៃរបស់លោកផ្ទាល់ ក្រោមការចូលរួមពីចាស់ទុំទាំងសងខាង បន្ទាប់ពីបានលែងលះគ្នាដាច់ស្រេចជាមួយភរិយាអ្នកនាង ដេត ម៉ាលីណា ចាប់តាំងពីអំឡុងចុងឆ្នាំ២០២០ ដោយបន្សល់ទុកនូវកូនស្រីប្រុសចំនួន៣នាក់ ក្រោមការមេីលថែពីអតីតភរិយា។
យ៉ាងណាមិញ ឃេីញថាបន្ទាប់ពីកម្មវិធីដ៏មានជ័យមង្គលខាងលេីត្រូវបានរៀបចំសព្វគ្រប់រួចមក លោក ឌួង ឆាយ និងអនាគតភរិយា រួមជាមួយក្រុមគ្រួសារបានធ្វេីដំណើរកម្សាន្តទៅកាន់ប្រទេសឌូបៃ ហេីយអ្វីដែលភ្ញាក់ផ្អើលនោះ ស្រាប់តែកាលពីម្សិលមិញនេះ លោក ឌួង ឆាយ បានពោលពាក្យសរសើរដល់គូដណ្ដឹងរបស់ខ្លួនប្រាប់ទៅកាន់មហាជនបែបនេះថា៖
«តាំងពីស្គាល់គ្នាលុយអោយគាត់មិនដែលយក។ នៅឌូបៃដាក់លុយអារ៉ាប់អោយក្នុងកាបូបដើរផ្សារទិញឥវ៉ាន់សំរាប់ខ្លួនឯង និងអ្នកផ្ទះគាត់ក៏មិនទិញសុខចិត្តមកទិញសំលៀកបំពាក់សំរាប់ខ្ញុំ ទិញទឹកអប់អោយប្អូនស្រីខ្ញុំ និងកាបូបអោយបងស្រីធំខ្ញុំវិញ។ ហើយឆូតកាតរបស់គាត់ពេលទិញសំភារៈសំរាប់ខ្លួនឯង និងអ្នកផ្ទះគាត់។ អូនល្អពេកហើយណា សំណាងណាស់សំរាប់ខ្ញុំ អរគុណអូនដែលបានផ្តល់ឱកាសអោយបង មិនខ្វល់ពីអតីតរបស់បង»។