តារាចម្រៀង លី អុីវ៉ាធីណា កំពុងជួបទុក្ខធំ ដោយមនុស្សសំខាន់បាន បាត់ បង់ ជី វិត ដោយសារតែ
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នេះ អ្នកនាង លី អុីវ៉ាធីណា បានមានទុក្ខជាទំងន់ ខណៈដែលមនុស្សជាទីស្រលាញ់បានទទួលមរណភាពដោយសារតែ គ្រោះ ថ្នាក់ ចរា ចរណ៍ ។ ក្នុងនោះដែរ តារាចម្រៀងស្រីរូបនេះបានសម្តែងនូវក្តីក្រៀមក្រំចិត្តជាខ្លាំង និងបានសរសេររៀបរាប់នៅលេីទំព័រហ្វេសប៊ុករបស់ខ្លួន ដោយមានខ្លឹមសារថា៖
«ចេមិនចង់ជឿសោះថាប្អូនចេត្រូវ ស្លា.ប់ យប់មិញ ចេគេងមិនលក់ទេ ធ្មេចភ្នែកឃើញតែមុខអូន យើងទើបជួបគ្នាថ្មីៗសោះ ឥឡូវអូនទៅចោលចេចឹង។ សូមអូនទៅអោយបានសុខ កុំអោយអាយុខ្លីដូចជាតិនេះ ចេជូនដំណើរអូនជាលើកចុងក្រោយ ជាតិក្រោយយើងធ្វើបងប្អូនជាមួយគ្នាទៀតណាអូន លែងមានអង្គរក្សការពារចេទៀតហើយ ប្អូនសំលាញ់របស់ចេចេ»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត និងមហាជន រួមទាំងតារាក្នុងវិថីសិល្បៈជាច្រើនរូបបានសម្តែងនូវអារម្មណ៍សោកស្ដាយ ព្រមទាំងផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារផងដែរ។ សូមលើកដៃប្រណំបួងសួងជូន វិញ្ញា ណ ក្ខ ន្ធ នៃ ស.ព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។