ប្អូនហត់នឿយណាស់ហើយ ប្អូនសម្រាកចុះ ជាតិក្រោយកុំឱ្យអាយុខ្លីដូចជាតិនេះ ប្អូនបងសង្ហារណាស់
កាលពីល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡេីងដោយរថយន្តក្រឡុកសុីម៉ង់បានបេីកបុកម៉ូតូមួយគ្រឿងម៉ាក PCX បណ្តាលឲ្យមនុស្សពីរនាក់បានស្លា.ប់បាត់បង់ជីវិតភ្លាមៗ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅចំណុចទល់មុខវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យ៉ាងណាមិញ ប្រភពពីបុរសម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ លឹម សុទ្ធិ ដែលជាសាច់ញាតិក្នុងចំណោមអ្នកស្លា.ប់ម្នាក់ខាងលេីបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«ប្អូនហត់នឿយណាស់ហើយ ប្អូនសម្រាកចុះ ជាតិក្រោយកុំឱ្យអាយុខ្លីដូចជាតិនេះ ប្អូនប្រុសបង ប្អូនពិបាកតាំងពីក្មេង ចេះរកលុយអោយម៉ែតាំងពីអាយុ ១៣ឆ្នាំ ប្អូនបងសង្ហារណាស់»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ អ្នក ដទៃ ត្រូវជាមីងស្រីបានសរសេររៀបរាប់ទាំងក្តីអាឡោះអាល័យថា៖«សល់តែរូបថតនិងអនុស្សាវរីយ៍ល្អៗជាមួយគ្នា ក្មួយអើយវាពិតជាលឿនពេកហើយ ក្មួយហត់ហើយសម្រាកចុះណា ទុកភារៈកិច្ចអោយប្អូនៗជាអ្នកធ្វើចុះ សូមទៅអោយបានសុខ»។