កំពុងល្បីខ្លាំង តោះមកដឹងពីប្រាក់ចំណូលដែលក្រុមគ្រូតឿ រកបានពីយូធូប មានចំនួនដល់ទៅ
ប្រិយមិត្តមួយចំនួនប្រាកដជាបានទទួលជ្រាបរួចមកហើយ ដែលកាលពីពេលថ្មីៗនេះ ឃ្លីបវីដេអូមួយត្រូវបានចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុក ទាក់ទងនឹងរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយ ខណៈដែលក្រុមលោកគ្រូតឿបានផលិតជាវីដេអូមិនសមរម្យ រហូតបង្កឲ្យមានការរិះគន់ពីមជ្ឈដ្ឋានមហាជនជាច្រើន និងនៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកណ្ដាល បានកោះហៅមកធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការផលិតវីដេអូបែបនេះតទៅទៀត។
យ៉ាណាមិញ នៅរសៀលថ្ងៃដដែល ក្រុមសម្តែងគ្រូតឿក៏បានចេញមុខសុំទោសទៅកាន់មហាជនអ្នកទស្សនាជាសាធារណៈ អំពីកំហុសឆ្គងដែលបានកេីតឡេីងខាងលេី ព្រមទាំងបានមានការបញ្ជាក់ឲ្យដឹងថានេះគ្រាន់តែជាការសម្តែងតែប៉ុណ្ណោះ ហើយអ្វីដែលពួកគាត់បានហូបនោះ គឺគ្រាន់តែជានំសូកូឡានោះទេ។
បន្ថែមពីលេីនេះ ក្រុមសម្តែងគ្រូតឿក៏បានឲ្យដឹងបន្តទៀតថា ចាប់តាំងតែពីក្រុមរបស់ខ្លួនបានធ្វេីការផលិតជាវីដេអូ ក៏ដូចជាថតសម្តែងនូវរឿងខ្លីៗជាច្រេីនកន្លងមកនោះ គិតមកទល់ពេលនេះគឺអាចរកប្រាក់ចំណូលពីយូធូបប្រមាណជាជិត ២មុឺនដុល្លារឯណោះ ។