ប្រពៃណាស់ ពេលនេះឧកញ៉ា សម្បត្តិ បានជួបនឹងក្រុមគ្រូតឿហើយ នឹងបានឧបត្ថម្ភថវិកាដល់ពួកគាត់ចំនួន
ប្រិយមិត្តមួយចំនួនប្រាកដជាបានទទួលជ្រាបរួចមកហើយ ដែលកាលពីពេលថ្មីៗនេះ ឃ្លីបវីដេអូមួយត្រូវបានចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុក ទាក់ទងនឹងរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយ ខណៈដែលក្រុមលោកគ្រូតឿបានផលិតជាវីដេអូមិនសមរម្យ រហូតបង្កឲ្យមានការរិះគន់ពីមជ្ឈដ្ឋានមហាជនជាច្រើន និងនៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកណ្ដាល បានកោះហៅមកធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការផលិតវីដេអូបែបនេះតទៅទៀត។
យ៉ាងណាមិញ នៅយប់ថ្ងៃដដែលនេះ លោកឧកញ៉ា សម្បត្តិ ដែលជាអគ្គនាយក ក្រុមហ៊ុនគ្រួសារកក់ក្ដៅ បានមានការលេីកឡេីងថា៖«ខ្ញុំចូលចិត្តមើលវីដេអូពួកគាត់ ហើយតែងតែសើចសប្បាយជារៀងរាល់ថ្ងៃ ជាពិសេស តួអង្គ គ្រូតឿ តែម្តង ខ្ញុំដឹងថា ពួកគាត់ផលិតវីដេអូ ដើម្បីរកប្រាក់ចិញ្ចឹមជីវិតមិនដឹងថាធ្វើទៅប៉ះពាល់ដល់មុខមាត់ប្រទេសនោះទេ។ សូមបងប្អូនប្រជាពលរដ្ឋអភ័យទោសពួកគាត់ អ្វីដែលខុសហើយ សូមកែសម្រួលអោយល្អវិញ ហើយបន្តខិតខំធ្វើអោយកាន់តែល្អបន្តទៀតណាប្អូន បងនៅតែបន្តគាំទ្រ បងសូមឧត្ថម្ភថវិកា 500$ ជូនក្រុមប្អូន សូមទំនាក់ទំនងមកកាន់ផេក ក្រុមការងារនឹងផ្តល់ជូន»។
ដោយឡែកនៅមុននេះបន្តិច ឧកញ៉ា សម្បត្តិ បានជួបនឹងក្រុម គ្រូតឿ ហើយ និងបានបង្ហោះសារបែបនេះថា «ថ្ងៃនេះ ក្រុមប្អូនតឿ ហៅ គ្រូតឿ បានអញ្ជើញមកទទួលថវិកា 500$ ពីខ្ញុំហើយ ។ ពួកគាត់សុទ្ធតែជាមនុស្សខិតខំប្រឹងប្រែងធ្វើការងារសុច្ចរិតនិងមានមុខរបរផ្ទាល់ខ្លួន ឆ្លៀតពេលថតវីដេអូកំសាន្តដើម្បីជាការកំសាន្ត និងបងប្អូនសើចសប្បាយ អ្វីដែលខុសឆ្គងមកពីគ្នាមិនដឹង ហើយខិតខំកែតម្រូវដើម្បីបង្កើតអ្វីដែលថ្មីៗផ្តល់ជាចំណីចក្ខុមកកាន់មហាជនសើចសប្បាយបន្តទៀត »៕