ក្រោយឃេីញលោកគ្រូតឿត្រូវបានសមត្ថកិច្ចកោះហៅមក វា.ស់ កំពស់ ឯកឧត្ដម ហ៊ុន ជា ក៏បានមានការលេីកឡេីងចំៗបែបនេះ
ប្រិយមិត្តមួយចំនួនប្រាកដជាបានទទួលជ្រាបរួចមកហើយ ដែលកាលពីពេលថ្មីៗនេះ ឃ្លីបវីដេអូមួយត្រូវបានចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុក ទាក់ទងនឹងរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយ ខណៈដែលមានមនុស្សមួយក្រុមបានផលិតជាវីដេអូមិនសមរម្យ រហូតបង្កឲ្យមានការរិះគន់ពីមជ្ឈដ្ឋានមហាជនជាច្រើន។
ក្រោយល្បីកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុករួចមក នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ នេះ សមត្ថកិច្ចនគរបាលខេត្តកណ្ដាល ក្រោមការដឹកនាំបញ្ជារបស់ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការខេត្តបានកោះហៅគ្រូតឿមកវាស់កំពស់នៅប៉ុស្តិរដ្ឋបាលឃុំវិហារសួគ៌ហេីយ ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការផលិតវីដេអូបែបនេះតទៅទៀត។
យ៉ាងណាមិញ នៅថ្ងៃដដែលនេះ ឯកឧត្ដម ហ៊ុន ជា ក៏មានជាមតិលើកឡើងនៅលើទំព័រហ្វេសប៊ុកដោយមានខ្លឹមសារថា៖«គ្នាសំដែងរបៀបឡប់ៗចង់បានអ្នកឡាចនិងស៊ែរយកគ្នាទៅវាស់កំពស់ ចុះពួកអានាគចូលមិនហ៊ានហែលទឹក បំពុលសង្គមគេជេពេញប្រទេសបែរជាដេកសុីការ៉េមធ្វើមិនដឹង ក្រោមមេឃតែ១ តែលុយមិនដល់គឺចឹងហើយអាតឿ កុំតូចចិត្តអី(ហាមយកទៅថែមគ្រឿងបាទ)»។