ទីបំផុត គ្រូតឿត្រូវបានសមត្ថកិច្ចកោះហៅមក វា.ស់ កំពស់ហេីយ បន្ទាប់ពីបានផលិតជាវីដេអូមិនសមរម្យ ផ្ទុះការរិះគន់ពីមហាជន
ប្រិយមិត្តមួយចំនួនប្រាកដជាបានទទួលជ្រាបរួចមកហើយ ដែលកាលពីពេលថ្មីៗនេះ ឃ្លីបវីដេអូមួយត្រូវបានចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុក ទាក់ទងនឹងរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយ ខណៈដែលមានមនុស្សមួយក្រុមបានផលិតជាវីដេអូមិនគួរគប្បី រហូតបង្កឲ្យមានការរិះគន់ពីមជ្ឈដ្ឋានមហាជនជាច្រើន។
ក្រោយល្បីកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុករួចមក នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ នេះ សមត្ថកិច្ចនគរបាលខេត្តកណ្ដាល ក្រោមការដឹកនាំបញ្ជារបស់ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការខេត្តបានកោះហៅគ្រូតឿមកវាស់កំពស់នៅប៉ុស្តិរដ្ឋបាលឃុំវិហារសួគ៌ហេីយ ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការផលិតវីដេអូមិនសមរម្យតទៅទៀត។