ទាំងស្អាត ទាំងឆ្លាត មិនគួរណាប្អូនស្រីទទួលមរណភាពទាំងវ័យក្មេង ដោយសារតែបែបនេះសោះ
ពិតជាដំណឹងដ៏រន្ធត់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះ ស ព នារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ ឈឿក ចាន់រះ ដែលបានទទួលមរណភាពកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នេះ ដោយសារតែជំងឺទឹកនោមប្រៃ។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងវ័យក្មេងបែបនេះ។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Yoeurt Reaksmey ត្រូវជាមិត្តភ័ក្តិបងស្រីបានបង្ហោះសាររៀបរាប់ទាំងក្តីសោកស្ដាយថា៖ «លឿនពេកហេីយប្អូនស្រីទទួលយកមិនបានទេ មានជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះណា សូមឲ្យប្អូនទៅកាន់ទីស្ងប់សុខ រឹងមាំឡើង Friend Chingvey Chhoeuk»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ TA EN ត្រូវជាមិត្តភ័ក្ដិបានសរសេរថា៖«ទាំងស្អាត ទាំងឆ្លាតតែហែងចិត្តអាក្រក់ទៅចោលពួកយើង ហែងថាថ្ងៃទី13/04នឹងអោយពួកយេីងទៅ Suprie Birthday ហែង តែនេះជិតដល់ថ្ងៃហើយមិចក៏ហែងមិននៅចឹង ទៅឲ្យបានសុខណាមិត្ត»។