ឃេីញមីងអនាម័យទៅផ្សារជ្រុះបាត់លុយ ៥០ដុល្លារ ស្រាប់តែលោកវេជ្ជបណ្ឌិត ក៏បានធ្វើរឿងមួយនេះភ្លាម ធ្វើឲ្យមីងអនាម័យរំភើបចិត្តជាខ្លាំង
កាលពីម្សិលមិញនេះ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដោយក្តីអាណិតអាសូរដល់មីងស្រីម្នាក់ជាអ្នកអនាម័យ គាត់បានជ្រុះលុយចំនួន ៥០ដុល្លារនៅផ្សារ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ក៏បានជូនគាត់នូវចំនួនលុយដែលបាត់នោះវិញ និងបានលេីកហេតុផលថានេះជាលុយដែលគាត់រេីសបាន ទេីបអ្នកមីងព្រមទទួលយកវិញ។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ក៏បានមានការលេីកឡេីងថា៖«អុីអនាម័យទៅផ្សារជ្រុះបាត់លុយអស់ 50$ ចឹងបានម្សិលមិញមុខស្អុយពេញមួយថ្ងៃ។ 50$ គឺស្មើរ 1/4 នៃប្រាក់ខែគាត់ទៅហើយ។ បើអោយគាត់ត្រង់ប្រហែលគាត់មិនយកទេ ហើយគាត់ខ្លាចចិត្តយើងទៀត ចឹងមានតែប្រាប់គាត់ថារើសបាន»។
ទន្ទឹមនឹងនេះ ក៏មានការកោតសរសើរពីមហាជនជាច្រើនផងដែរ នូវទឹកចិត្តដ៏ប្រពៃរបស់លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ដែលមានចំពោះអ្នកមីងជាអ្នកអនាម័យ និងកំពុងមានជីវភាពលំបាកបែបនេះ។ ដេីម្បីជ្រាបច្បាស់ សូមប្រិយមិត្តរីករាយទស្សនានូវឃ្លីបវីដេអូខាងក្រោមនេះដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម