ឆាតទៅទិញវីតាមីនសោះ អូសក្រឡាចុះឡើង បានទាំងវីតាមីន បានទាំងបេះដូងអ្នកលក់
នាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែទំនើប ការទំនាក់ទំនងក៏កាន់តែងាយស្រួល ជាក់ស្ដែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក មានមនុស្សមិនតិចនោះទេដែលបានស្គាល់គ្នា រហូតក្លាយជាគូស្នេហ៍ និងឈានទៅដល់ការរៀបមង្គលការទៀតផង អាចនិយាយបានថាគឺជានិស្ស័យ ទេីបបានមកជួបគ្នាបែបនេះ។
យ៉ាងណាមិញ ងាកមកចាប់អារម្មណ៍ពីគូស្នេហ៍មួយគូនេះវិញ ដែលអ្នកទាំងពីរបានស្គាល់គ្នាតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក រហូតទាក់ទងគ្នាឈានដល់ការភ្ជាប់ពាក្យ ឬពិធីមង្គលពិសាស្លាដក់កន្សែងដែលបានរៀបចំឡើងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ដែលនេះសូម្បីតែខ្លួនរបស់អ្នកទាំងពីរផ្ទាល់ក៏មានការភ្ញាក់ផ្អើល នឹកស្មានមិនដល់នោះទេ។
បេីតាមការរៀបរាប់ពីខាងប្រុស ដែលមានគណនីផេកហ្វេសប៊ុកឈ្មោះ DJ EYEDEE បានមានការលេីកឡេីងបែបនេះថា៖«ឆាតទៅទិញវីតាមីនសោះ អូសក្រឡាចុះឡើង បានទាំងវីតាមីន បានទាំងបេះដូងអ្នកលក់ រៀនអូសក្រឡាទៅ ប្រុសៗគ្នាយើង HY-ME Rona Diana»។