លោកស្រី ទ្រី ដាណា កំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែប្រទះឃើញបុរសរងរបួសជេីងទាំងសងនិងកូនប្រុស២នាក់កំពុងធ្វើដំណើរដោយកៅអីរុញ ក៏បានឈប់ឡានចុះទៅជួបផ្ទាល់ នឹងបានជូនថវិកាដល់គាត់ចំនួន
ប្រិយមិត្តជាច្រេីនបានស្គាល់រួចមកហើយ ឧកញ៉ា ហុីង បញ្ញារិទ្ធ រួមជាមួយភរិយាលោកស្រី ទ្រី ដាណា ដែលអ្នកទាំងពីរគឺជាម្ចាស់ហាងពេជ្រដ៏មានឈ្មោះល្បី និងជាអគ្គនាយក អគ្គនាយិកាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតគ្រឿងសម្អាងម៉ាក N N P ហេីយអ្នកទាំងពីរក៏ជាសប្បុរសជនដ៏មានចិត្តធម៌ផងដែរ ដែលជានិច្ចកាលតែងតែចុះជួយដល់ប្រជាពលរដ្ឋមួយចំនួនកំពុងមានជីវភាពខ្វះខាតជាហូរហែមិនដែលដាច់នោះឡេីយ។
ជាក់ស្ដែង នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ នេះ លោកស្រី ទ្រី ដាណា រួមជាមួយស្វាមី ខណៈពេលកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែប្រទះឃើញបុរសរងរបួសជេីងទាំងសងខាងម្នាក់រួមជាមួយកូនប្រុស២នាក់កំពុងធ្វើដំណើរដោយកៅអីរុញ ក៏មានក្តីអាណិតអាសូរជាខ្លាំង ទេីបបានអោយគេឈប់ឡាននឹងចុះទៅជួបគាត់ផ្ទាល់ ព្រមទាំងបានជូនថវិកាដល់គាត់ចំនួន ២០០ដុល្លារផងដែរ។
ក្នុងនោះដែរ លោកស្រី ទ្រី ដាណា ក៏បានសរសេររៀបរាប់នៅលេីទំព័រផេកហ្វេសប៊ុកឲ្យដឹងដែរថា«ទោះយ៉ាងម៉េចក៏មិនដាច់ចិត្តដែរ ពេលជិះតាមផ្លូវឃើញបែបនេះខ្ញុំមិនមានអ្វីច្រើនទេ មានតែទឹកចិត្តបន្តិចបន្តួច ដោយសារឃើញគាត់បែបនេះក៏ជូនថវិកាគាត់ 200 ដុល្លារសម្រាប់ផ្គត់ផ្គង់ជីវភាព»។