ប្អូនខ្ញុំស្អាតណាស់ ហេតុអ្វីមកត្រូវអស់ជីវិតទាំងស្រស់ស្អាតបែបនេះ មិនគួរទេ មកយកគ្នាទាំងវ័យក្មេងបែបនេះ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព នារីដ៏ស្រស់ស្អាតម្នាក់ដែលរូបនាងមានឈ្មោះ រី សុគន្ធនីតា បានទទួលមរណភាពនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ក្នុងជន្មាយុ ១៨ឆ្នាំ ដែលធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងវ័យក្មេងបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Leang Kim ត្រូវជាបងស្រីបានបង្ហោះសាររៀបរាប់ទាំងក្តីអាឡោះអាល័យថា៖«ប្អូនខ្ញុំស្អាតណាស់ ហេតុអ្វីមកត្រូវអស់ជីវិតទាំងស្រស់ស្អាតបែបនេះ មិនគួរទេ មកយកគ្នាទាំងវ័យក្មេងបែបនេះ កើតជាតិណាណា សូមអោយយើងបានជួបគ្នាទៀតណា ប្អូនខ្ញុំបានទទួលមរណភាពដោយសារដា.ច់.ស.សៃឈា.មខួរ.ក្បាល សូមប្អូនទៅឱ្យបានសុគតិភព»។
ប្រភពដដែលបានបន្តទៀតថា៖«ស.ពប្អូនស្រីរបស់ខ្ញុំ និងប្រារព្ធពិធីបូជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៧ល្ងាច(ហែរស.ពនៅម៉ោង ៣រសៀលនេះ) សូម ពូ មីង បងប្អូន និង មិត្តភក្តិនីតាទាំងអស់គ្នា អញ្ជើញមកចូលរួមដោយក្តីអនុគ្រោះផង សូមអរគុណ»។