បងស្រីលាប្អូនស្រីរហូតហើយ ម៉េចក៏មកឲ្យប្អូនជូនដំណេីរបងស្រីចឹង ប្អូនទទួលយកអត់បានទេ
គ្រោះថ្នាក់ចរាចរណ៍មួយបាន ឆ ក់ យក អា យុ ជីវិតស្រ្តីម្នាក់ឲ្យបាត់ បង់ជីវិតកាលពីប៉ុន្មានថ្ងៃមុននេះ ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនស្រីជាទីស្រឡាញ់លឿនបែបនេះ។
ក្នុងនោះដែរ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Sreyoun Love ត្រូវជាប្អូនស្រីបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«បងស្រីលាប្អូនស្រីរហូតហើយ ប្អូនខំជួយចែខ្លាំងមិចក៏ដោយឲ្យតែបងស្រីរស់ ចែប្រាប់ថាខ្លាច ខ្លាចយ៉ាងណាក៏ប្អូននៅក្បែងចែណាកុំភ័យៗចែ ចែនៅតែទៅចោលប្អូនស្រីចឹង មួយរយៈនេះមកគេង មកញាំអីជាមួយរហូត
ឈឺមកកោសខ្យល់នៅផ្ទះប្អូន មិនថាឈឺជា មីអូនចង់ញាំស៊ុបចែទៅញាំជាមួយគ្នា ទៅវត្តក៏ទៅពីរនាក់បងប្អូន មកយកឡេម្សៅនៅផ្ទះរហូត មីអូនយកខោអាវអោយចែ ចែស្លូមចែខ្ចឺទិញ ទាំងដែលមិនដែលពាក្យហ្នឹង មិនដែលសុំទេ ពីមុនៗឲ្យតែត្រូវចែយកទៅហើយ ប្អូនញញឹមពេលចែចង់ស្អាត ម៉េចក៏មកឲ្យប្អូនជូនដំណេីរបងស្រីចឹង ខ្ញុំជួយបងស្រីខ្ញុំមិនបានទេ ចែខ្ញុំនៅក្មេងណាស់»។