អ្នកអាយុច្រើនកុំទាន់អាលបារម្ភ កូនក្រមុំធ្វើការធនាគារ រីឯកូនកំលោះជាវិស្វករ មើលចិត្តគ្នា៥០ឆ្នាំ ទើបព្រមចូលរោងជ័យ
ពិធីមង្គលការ គឺជាថ្ងៃដ៏វិសេសវិសាល និងមានន័យបំផុតក្នុងឆាកជីវិតមនុស្សគ្រប់រូប មិនថាតែមនុស្សប្រុស ឬក៏ជាមនុស្សស្រីនោះឡេីយ ហើយក្នុងថ្ងៃនេះដែរ ក៏ជាថ្ងៃដ៏មានអនុស្សាវរីយ៍មួយដែលមានន័យបំផុតក្នុងឆាកជីវិត ធ្វើឱ្យគ្រប់គ្នាចងចាំមិនភ្លេចនូវថ្ងៃដ៏មានន័យ មានជ័យមង្គល សិរីសួស្ដី និងមានសេចក្ដីសុខបំផុតផងនោះ។
យ៉ាងណាមិញ ក្រឡេកមកមើលពីគូស្នេហ៍វ័យចំណាស់មួយគូនេះវិញ បានធ្វើឲ្យមជ្ឈដ្ឋានមហាជនជាច្រើន មានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីមានការលេីកឡេីងពីបងស្រីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Kimly Heng បានសរសេរថា៖
«កូនកំលោះវិស្វករនិងកូនក្រមុំធ្វើការធនាគារ មើលចិត្តគ្នា50ឆ្នាំ ថ្ងៃនេះព្រមចូលរោងជ័យហើយ»។ ក្នុងនោះដែរក៏មានការចូលរួមអបអរសាទរពីមហាជនជាច្រើនផងដែរ។ តោះកុំឲ្យខាតពេលយូរ សូមប្រិយមិត្តរីករាយទស្សនានូវទិដ្ឋភាពទាំងនេះដូចតទៅ។