ប្អូនស្រីស្រស់ស្អាត និងមានចរិតគួរឲ្យស្រលាញ់ណាស់ មិនគួរណាទទួលមរណភាព ដោយសារតែ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព នារីដ៏ស្រស់ស្អាតម្នាក់ដែលរូបនាងមានឈ្មោះ ស៊ុយ គន្ធា បានទទួលមរណភាពនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ វេលា១១និង០០នាទយប់ ក្នុងជន្មាយុ ២០ឆ្នាំ ដែលធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងវ័យក្មេងបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Song Da ត្រូវជាបងប្រុសរាប់អានគ្នាបានបង្ហោះសាររៀបរាប់ទាំងក្តីអាឡោះអាល័យថា៖ «ឃើញមុខប្អូនស្រីជាលើកចុងក្រោយហើយ អាណិតខ្លាំងណាស់ មើលទៅមុខដូចគេងលក់ចឹង សូមប្អូនទៅឲ្យបានសុខណា កើតជាតិណាៗកុំឲ្យជួបរឿងអកុសលហើយនិងជំងឺដ៏កាចសា.ហា.វបែបនេះទៀត។ (បញ្ជាក់ គាត់ស្លា.ប់ដោយសារជំងឺ រលាកស្រោមខួរហើយនិងសួត) សល់ត្រឹមស្នាមញញឹមហើយនិងរូបថត»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Phoo Pho Vong បានសរសេរថា៖«សុំនិយាយពាក្យលាចុងក្រោយ សំរាប់ប្អូនស្រីដែលគួរអោយស្រលាញ់របស់បង ហើយក៏សុំអោយការលាទៅមួយនេះ សូមឲ្យប្អូនបានជួបតែសេចក្ដីស្ងប់សុខ R.I.P សុំទោសដែលបងយឺតខ្លាំងក្នុងការជួយប្អូន បងពិតជាសោកស្ដាយខ្លាំង ហេតុអ្វីអត់មានអ្នកស្ដាប់បងចឹង»។